កីឡា April 30, 2019 sokun sokunna
ឈ្មោះក្លឹបដែលលក់បានអាវច្រើនជាងគេនៅក្នុងក្លឹបអាជីពរបស់អឺរ៉ុប ប៉ុន្តែក្លឹបមួយនេះនៅតែជាក្លឹបដែលលក់អាវបានច្រើនជាងគេបង្អស់!!

នាពេលបច្ចុប្បន្ននេះ កីឡាបាល់ទាត់ជាកីឡាដែលមានអ្នកនិយម និងគាំទ្រច្រើនជាងគេបង្អស់នៅលើសកលលោកយើងនេះ ជាពិសេសវិស័យបាលទាត់នៅក្នុងទ្វីបអឺរ៉ុប។ ជាមួយគ្នានេះ មានក្លឹបជាច្រើននៅក្នុងលីគកំពូលៗរបស់អឺរ៉ុប បានរកប្រាក់ចំណូលតាមរយៈការលក់អាវ និងឧបករណ៍កីឡា បានយ៉ាងច្រើនផងដែរ ប៉ុន្តែអ្វីដែលយើងគួរអោយកត់សម្គាល់នោះ ក្លឹបបិសាចក្រហមនៅតែក្លាយជាក្លឹបដែលមានការគាំទ្រច្រើនជាងគេនៅក្នុងទ្វីបអឺរ៉ុបដដែល បើទោះបីជាក្លឹបនេះធ្វើមិនបានល្អសោះនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីបិតាបាល់ទាត់របស់ក្លឹបបិសាចក្រហមចូលនិវត្តន៍ពីគ្រូបង្វឹករួចមក។

តែបើតាមស្ថិតិជាក់ស្តែងក្នុងឆ្នាំ២០១៨ ក្លឹបមួយនេះនៅតែអាចរកចំណូលពីការលក់អាវ បានច្រើនជាងគេផងដែរ ដោយលក់បាន ៣,២៥០,០០០ អាវឯណោះ។ ហើយនេះជាឈ្មោះក្លឹបទាំងអស់ និងចំនួនអាវដែលពួកគេលក់បាន៖

1. Manchester United (adidas) : 3 250 000 អាវ

2. Real Madrid (adidas) : 3 120 000 អាវ

3. Bayern Munich (adidas) : 2 575 000 អាវ

4. FC Barcelone (Nike) : 1 925 000 អាវ

5. Liverpool (New Balance) : 1 670 000 អាវ

6. Juventus Turin (adidas) : 1 615 000 អាវ

7. Chelsea (Nike) : 1 525 000 អាវ

8. Borussia Dortmund (Puma) : 1 205 000 អាវ

9. Paris Saint-Germain (Nike) : 1 146 000 អាវ

10. Manchester City (Nike) : 1 085 000 អាវ

” alt=”” />

អត្ថបទ៖ សុគុណា
ប្រភព៖ Euromericas Sport Marketing