រថយន្ត May 6, 2019 lyda
ប្រទេសហូល្លង់នឹងបិទមិនឱ្យមានរថយន្តប្រើប្រេងឥន្ធនៈ និងម៉ាស៊ូត ទៀតឡើយត្រឹមឆ្នាំ ២០៣០

ប្រធានដឹកជញ្ជូនរបស់ទីក្រុង Amsterdam ប្រទេសហូល្លង់ បានប្រកាសពីផែនការហាមឃាត់រថយន្តប្រើប្រេងឥន្ធនៈ និងម៉ាស៊ូត នៅក្នុងទីក្រុងនេះឱ្យបានត្រឹម ឆ្នាំ២០៣០ ។ សកម្មភាពដើម្បីខ្យល់​បរិសុទ្ធ (Clean Air Action Plan) មានបំណងធ្វើឱ្យរាជធានីរបស់ប្រទេសហូឡង់ក្លាយជា «អ្នកដឹកនាំពិភពលោក ក្នុងការដឹកជញ្ជូនគ្មានការសាយបំភាយ» ។ ប្រមុខដឹកជញ្ជូនអ្នកស្រី Sharon Dijksma បាននិយាយថា ប្រជាជន «ខើចអាយុមួយឆ្នាំជាមធ្យម ដោយសារខ្យល់កខ្វក់នេះ» ហើយផែនការនេះគួរតែអាច «ពន្យារសុខភាពរបស់ប្រជាជន ដែលរស់នៅក្នុងរាជធានីជាមធ្យមបីខែ» ។

ប៉ុន្តែផែនការនេះបានជំរុញឱ្យមានប្រតិកម្មយ៉ាងខ្លាំងនៅក្នុងប្រទេសហូឡង់ ដោយហេតុថា តើមានមនុស្សប៉ុន្មាននាក់ ដែលអាចនឹងមានសមត្ថភាពទិញរថយន្តអគ្គិសនីបាន? លោក Marten Grupstra អ្នកនាំពាក្យនាយកដ្ឋានដឹកជញ្ជូនរបស់ទីក្រុង Amsterdam និយាយថា៖ «វាជារឿងល្អមួយដើម្បីយកមកគិតថា ទាំងនេះគឺជាមហិច្ឆតារបស់យើង» «ប្រជាជនមានការព្រួយបារម្ភអំពីតម្លៃ ប៉ុន្តែយើងយល់ថានេះគឺជាការផ្លាស់ប្តូរដ៏ធំមួយ ហើយវានឹងអាចទៅរួចលុះណាតែតម្លៃទាំងនោះមានភាពសមរម្យសម្រាប់អ្នករាល់គ្នា» «រថយន្តអគ្គិសនីនឹងមានតម្លៃចុះថោក ប៉ុន្តែអ្នកដែលនៅតែមិនមានលទ្ធភាពទិញគួរតែមានការលើកលែង ឬឧបត្ថម្ភធនផ្សេងទៀត ហើយវាត្រូវតែធ្វើឱ្យបាននៅក្នុងគោលនយោបាយរបស់ប្រទេស»៕

អត្ថបទ៖ លីដា
ប្រភព៖ The Times