កីឡា May 8, 2019 sokun sokunna
អ្វីក៏អាចកើតឡើងដែរ!! Liverpool ធ្វើសុី Messi បានសម្រេចដោយវាយបកវិញនៅជើងទី២ ៤ទល់នឹង០ បន្តឡើងទៅវគ្គផ្ដាច់ព្រ័ត្រពាន UEFA Champion League

កាលពីយប់មិញនេះមានការប្រកួតជើងទីពីររវាងក្រុមនៅអង់គ្លេស Liverpool និងក្រុមយក្សនៅអេស៉្បាញ Barcelona នៅក្នុងវគ្គ៤ក្រុមចុងក្រោយជើងទីពីរ នៃពាន UEFA Champion League។ អ្វីដែលធ្វើអោយអ្នកគាំទ្របាល់ទាត់ទូទាំងសកលលោកភ្ញាក់ផ្អើលនោះគឺក្រុម Liverpool ទំលាក់ក្រុមខ្លាំងមកពីអេស្ប៉ាញ Barcelona នៅក្នុងលទ្ធផលសរុបទាំងពីរជើងគឹ ៤ទល់នឹង៣ ដោយជើងទីមួយលេងនៅក្នុងទឹកដី Camp Nou របស់ក្លឹប Barcelona ក្រុមភ្ញៀវ Liverpool ចាញ់ក្រុមម្ចាស់ផ្ទះ ៣ទល់នឹង០។ ប៉ុន្តែនៅជើងទីពីរវិញ ក្រុម Barcelona បានធ្វើដំណើរមកប្រទេសអង់គ្លេស ដើម្បីមកសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ Liverpool នៅក្នុងទឹកដីពហុកីឡាដ្ឋាន Anfield ក្រុមម្ចាស់ផ្ទះបានស្វាគមន៍យ៉ាងចាស់ដៃដោយលុតក្រុមភ្ញៀវក្នុងលទ្ធផល ៤ទល់នឹង០វិញ។

ទោះបីជាក្រុម Liverpool អវត្តមានកីឡាករសំខាន់ៗដូច ជា Mohamad Salah និង ខ្សែប្រយុទ្ធ Firmino ក៏ដោយ ក្រុមហង្សក្រហមនៅតែធ្វើបានល្អនៅក្នុងទឹកដីរបស់ខ្លួន ហើយអ្នកសុតបញ្ចូលទីសុទ្ធតែជាកីឡាករបម្រុងទាំងអស់។ ដូចនេះហើយយើងមិនអាចដឹងមុននោះទេ បើទោះបីជាលទ្ធផលនៅនឹងមុខថាវាស្ទើរតែមិនអាចកើតឡើង តែវាបានកើតឡើងរួចទៅហើយ និងយើងចាំមើលមួយគូទៀតនៅរាត្រីយប់ថ្ងៃទី៨ ឈានចូលទី៩ ដោយក្រុម Tottenham HotSpurs ប៉ះជាមួយក្រុមមកពីប្រទេស ហូរឡង់ Ajax វិញម្តង ថាក្រុមណាជាអ្នកឡើងទៅវគ្គផ្តាច់ព្រ័ត្រ៕

អត្ថបទ៖ សុគុណា