កីឡា May 8, 2019 sokun sokunna
កុំភ្លេចអ្នកទាំងអស់គ្នា!! ម៉ោង២អាធ្រាតយប់នេះមានមួយគូទៀតក្រុមខ្លាំងអង់គ្លេស Tottenham Hotspurs ហោះទៅលេងផ្ទះ Ajax វិញម្តងនៅក្នុងជើងទីពីរវគ្គ៤ក្រុមចុងក្រោយនៃពាន UEFA Champion League

គួរបញ្ជាក់ផងដែរថានៅវេលាម៉ោង២យប់នេះនឹងមានមួយគូទៀតដែលមានក្រុមមកពីអង់គ្លេស Tottenham Hotspurs ប៉ះជាមួយក្រុមមកពីប្រទេសហូឡង់ Ajax ដោយនៅក្នុងជើងទីពីរនេះក្រុម Spurs ត្រូវហោះទៅលេងផ្ទះរបស់ក្រុម Ajax។ ក្រុមទាំងពីរនេះសុទ្ធតែជាក្រុមដែលបានឡើងមកវគ្គនេះលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ហើយសុទ្ធតែជាក្រុមដែលចង់ឈ្នះពានធំប្រចាំទ្វីអឺរ៉ុបនេះដូចគ្នា តួយ៉ាងក្រុម Ajaxមានប្រៀបជាង ដោយនៅក្នុងជើងទីមួយស៊ុតលើក្រុមម្ចាស់ផ្ទះបាន១គ្រាប់នៅក្នុងទឹកដីពហុកីឡាដ្ឋានថ្មីរបស់ Spurs។

ប៉ុន្តែទោះជាយ៉ាងនេះក្តីក៏មិនអាចទស្សទាយដឹងមុននោះទេ ថានឹងមានអ្វីកើតឡើងនៅក្នុងពេលខាងមុខ ជាក់ស្តែងដូចជាក្រុម Barcelona និងក្រុមហង្សក្រហម Liverpool កាលពីយប់មិញចឹង ដោយអ្នកគ្រប់គ្នាគិតថាក្រុម Barcelonaដែលមាន៣គ្រាប់នៅក្នុងដៃ នឹងក្លាយជាក្រុមដែលឡើងទៅវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែលទ្ធផលនឹកស្មានមិនដល់បែរជាចាញ់ក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ៤ទល់នឹង០ទៅវិញ។ ដូចនេះយើងមានតែរងចាំតាមដានទាំងអស់គ្នាថាក្រុមមួយណាជាបេក្ខភាពឡើងទៅវគ្គផ្ដាច់ព្រ័ត្រនៃពាន UEFA Champion League នៅក្នុងទីក្រុងម៉ាដ្រីត៕

អត្ថបទ៖ សុគុណា