អន្តរជាតិ May 14, 2019 Khmernote
ថៃកែឆ្នៃសម្បកធូរេនរាប់តោនឲ្យក្លាយជាជីកំប៉ុស ទុកប្រើក្នុងវិស័យកសិកម្ម

ថៃ៖ ខណៈដែលរដូវធូរេនបានមកដល់ប្រជាពលរដ្ឋស្ទើរតែគ្រប់គ្នាបានរីករាយក្នុងការទទួលទានផ្លែឈើប្រភេទនេះ ទាំងការហូបស្រស់ និងយកវាទៅឆ្នៃជាបង្អែមផ្សេងៗ។ នៅពីក្រោយនៃការរីករាយទទួលទានផ្លែធូរេន អាជ្ញាធរប្រចាំនៅខេត្តឈៀងម៉ៃ ប្រទេសថៃ បានប្រឈមនឹងបញ្ហាបរិស្ថានមួយគឺមានសំរាមជាសម្បកធូរេនយ៉ាងច្រើន។

<

ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ លោក Tatsanai Puranupakorn អភិបាលខេត្តឈៀងម៉ៃ បានសម្រេចប្រមូលសម្បកធូរេនបន្ថែមមកពីតំបន់ផ្សេងៗឲ្យបានច្រើន និងធ្វើការកែឆ្នៃវាឲ្យក្លាយទៅជាជីកំប៉ុសសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្មតែម្តង។ លោកបានបន្តថា ក្រុមការងាររបស់លោកបានប្រមូលសម្បកធូរេនបានប្រមាណជា ១០០ តោន ក្នុងនោះ ៦០% ប្រមូលចេញពីផ្សារជាច្រើនកន្លែង និង ៤០% ផ្សេងទៀតប្រមូលចេញពីផ្ទះរបស់ប្រជាពលរដ្ឋ។ លោកអ្នកអាចទស្សនាវីដេអូនៃការឆ្នៃសម្បកធូរេនឲ្យក្លាយទៅជាជីកំប៉ុសដូចខាងក្រោមនេះ៖

អត្ថបទ៖ ភក្តី

ប្រភព៖ coconuts