វីរវរហើយ! Chelsea កំពុងព្រួយបារម្ភអំពីការចាកចេញរបស់ខ្សែប្រយុទ្ធ Eden Hazard នៅក្នុងរដូវកាលក្រោយនេះ

34

យោងតាមសារពត៌មាន Mirror បានចុះផ្សាយអោយដឹងថា៖ ក្ដីបារម្ភជាច្រើនកំពុងតែកើតឡើងនៅក្នុងក្លឹបតោខៀវ Chelsea ក្រោយពេលលេចលឺដំណឹងថាខ្សែប្រយុទ្ធ Eden Hazard នឹងចាកចេញពីក្លឹបតោខៀវ Chelsea នៅក្នុងរដូវកាលក្រោយនេះ។

កាលពីថ្ងៃពុធសប្ដាហ៍នេះ ក្លឹបតោខៀវ Chelsea ត្រូវបានធ្លាក់ចេញពីពានរង្វាន់ UEFA Champion League បន្ទាប់ពីក្លឹបយក្សទីក្រុង London មួយនេះចាញ់ក្លឹបអ្នកមានបុណ្យ Barcelona សរុបលទ្ធផលទាំងពីរជើង Barcelona 4-1 Chelsea។ លើសពីនេះទៀតពេលនេះក្លឹបតោខៀវ Chelsea អាចនឹងប្រឈមមុខនឹងមិនបានលេងពានរង្វាន់ UEFA Champion នៅក្នុងរដូវកាលក្រោយស្របពេលដែលក្លឹបតោខៀវ Chelsea កំពុងឈរក្នុងចំណាត់ថ្នាក់លេខ 5 ក្នុងលីគកំពូល Premier League។

ហេតុផលទាំងនេះហើយដែលអាចធ្វើអោយខ្សែប្រយុទ្ធ Eden Hazard មានបំណងចង់ចាកចេញពីទឹកដី Stamford Bridge នៅក្នុងរដូវកាលក្រោយនេះ។ ពេលនេះក្លឹបអធិរាជសរ Real Madrid និងក្លឹបអ្នកមានបារាំង PSG កំពុងតែចាប់អារម្មណ៍លើខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិករូបនេះ ហើយក្លឹបទាំងពីរនេះអាចនឹងត្រៀមដេញថ្លៃ Hazard នៅក្នុងរដូវក្ដៅខាងមុខនេះ។

បុត្រ

ប្រភព៖ Goal