Home Sport Youth សង្ឃឹមថាក្រុមរបស់គាត់នឹងផ្ដោតអារម្មណ៍លេងជាមួយនឹងក្រុម Fan Sport FT អោយបានល្អ ទោះបីជាក្រុម Fan Sport FT ជាក្រុមខ្លាំងក៏ដោយ

39

មុននេះបន្ដិចក្រុមការងារសារពត៌មាន Khmernote បានធ្វើបទសំភានស៍ជាមួយនឹងអ្នកតំណាងក្រុម​ Home Sport Youth ដែលត្រូវប៉ះជាមួយនឹងក្រុម Fan Sport FT នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 9 ក្នុងថ្ងៃអាទិត្យសប្ដាហ៍នេះ។

នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកតំណែងក្រុម Home Sport Youth នេះគាត់បានប្រាប់មកកាន់ក្រុមសារពត៌មាន Khmernote ថា៖ ចំពោះក្រុម Home Sport Youth របស់គាត់ភាគច្រើនគឺជាយុវជនដែលពុំទាន់មានបទពិសោធន៍ច្រើននៅក្នុងការប្រកួតធំៗនៅឡើយទេ។ ចំណែកឯក្រុម Fan Sport FT វិញគាត់យល់ថាក្រុមមួយនេះគឺជាក្រុមខ្លាំងដោយសារតែគាត់សង្កេតឃើញក្រុម Fan Sport FT មានទំរង់លេងល្អហើយក្រុម Fan Sport FT មានបទពិសោធន៍ចូលរួមប្រកួតច្រើនជាងក្រុម Home Sport Youth របស់គាត់។

ចំពោះកីឡាកររបស់ក្រុម Home Sport Youth វិញគាត់បានបង្ហើបថាក្រុមរបស់គាត់មានកីឡាករអាជីពពីរនាក់ចូលរួមលេងអោយក្រុមរបស់គាត់។ ជាទូទៅក្រុមរបស់គាត់បានប្រមូលផ្ដុំគ្នាហ្វឹកហាត់ជារៀងរាល់សប្ដាហ៍ដើម្បីពង្រឹងសមត្ថភាពរបស់កីឡាករក្រុមគាត់។

ចំណែកឯការប្រកួតដែលរៀបចំឡើងដោយក្រុមហ៊ុន Ganzberg Beer គាត់យល់ឃើញថាគឺជាការប្រកួតដ៏ល្អមួយដែលបើកឱកាសអោយយុវជនជាច្រើនមានឱកាសចូលប្រកួតបង្ហាញសមត្ថភាពរបស់ខ្លួន ប្រសើរជាងចំណាយពេលវេលាទៅសេពគប់គ្រឿងញៀន។ ហើយមួយទៀតចំពោះបញ្ហាបាល់ដែលរៀបចំឡើងដោយក្រុមហ៊ុន Ganzberg នៅតែជាបញ្ហាដដែល គាត់បានសំណូមពរអោយក្រុមហ៊ុន Ganzberg Beer ជួយឧបត្ថម្ភបាល់មកដល់ពួកគាត់ដើម្បីអោយគាត់ប្រើប្រាស់បាល់ Ganzberg ដើម្បីហ្វឹកហាត់ត្រៀមប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3។

បុត្រ