មុខងារ Active Brake Limit Slip និង Vehicle Dynamic Control ជួយគ្រប់គ្រងការបើកបរក្នុងស្ថានភាពផ្លូវរអិល និងមិនឱ្យមានការរេធ្លាក់ផ្លូវ

Active Brake Limit Slip (ABLS) ៖ នៅពេលដែលប្រព័ន្ធនេះដឹងពីការបង្វិលរបស់កង់រថយន្ត វានឹងប្រើហ្វ្រាំងដោយស្វ័យប្រវត្តិទៅកង់បង្វិលទាំងនោះ និងដឹកនាំថាមពលទៅកង់ដែលមានកម្លាំងទាញល្អបំផុត ដើម្បីផ្តល់នូវការគ្រប់គ្រងដ៏ល្អប្រសើរនៅពេលមានស្ថានភាពផ្លូវរអិល។

Vehicle Dynamic Control (VDC) ៖ ប្រព័ន្ធនេះអាចជួយទប់ស្កាត់គ្រោះថ្នាក់ដែលគេហៅថា understeer និង oversteer ដោយវានឹងកាត់បន្ថយល្បឿនរបស់ម៉ាស៊ីន និងប្រើហ្វ្រាំងដោយឡែកលើកង់ជាក់លាក់ណាមួយ ដើម្បីជួយបង្កើនស្ថេរភាពនៅពេលដែលឧបករណ៍ចាប់សញ្ញាបានរកឃើញថា រថយន្តរបស់លោកអ្នកអាចនឹងរអិលទៅចំហៀងផ្លូវ។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា