ញាក់សាច់ ! ឈ្នះពាននៅស្រុកខ្មែរ មិនអស់ចិត្ត ក្រុមហ៊ុន ប៉េង ហួត ទៅប្រកួតនៅបរទេសឈ្នះពានបាន១០ថែមទៀត

ក្រោយពីទទួលបានភាពជោគជ័យ ក្នុងការរក្សាបាននូវពានរង្វាន់ “ក្រុមហ៊ុនអភិវឌ្ឍដែលល្អជាងគេ” ៤ឆ្នាំជាប់ៗគ្នា និងជ័យលាភីពានរង្វាន់៧ ផ្សេងទៀត ក្នុងកម្មវិធីប្រកាសពានរង្វាន់អចលនទ្រព្យកម្ពុជាលើកទី៤ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប ត្រូវបានជ្រើសតាំងជាបេក្ខភាពតំណាងអោយប្រទេសកម្ពុជា បានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិក ក្នុងថ្ងៃទី១៤~១៥ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារ Bangkok Marriott Marquis Queen’s Park ទីក្រុងបាងកក ដែលរៀបចំឡើងដោយក្រុមហ៊ុន International Property Media ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស និង ដោយមានការចូលរួមពីបណ្តាក្រុមហ៊ុនល្បីៗធំៗពី២៧ប្រទេស។

ក្រុមហ៊ុន ប៉េង ហួត គ្រុប មានមោទនភាពជាថ្មីម្តងទៀតដោយបានទទួលជ័យលាភី ពានរង្វាន់ ចំនួន១០ ដែលក្នុងនោះមាន៖
– ពានរង្វាន់ជ័យលាភីលំដាប់ថ្នាក់ប្រទេស ចំនួន២៖
១) ពានរង្វាន់ស្ថាបត្យកម្មឌីហ្សាញពហុលំនៅឋាន គំរោងហ្គ្រេនស្តាផ្លាទីនីម
២) ពានរង្វាន់ឌីហ្សាញផ្នែកក្នុងអគារសេវាកម្មសាធារណ សាលសន្និបាត យូរ៉ូវីល

– ពានរង្វាន់ជ័យលាភីលំដាប់ផ្កាយ៥ ចំនួន៥៖
៣) ពានរង្វាន់ឌីហ្សាញផ្នែកក្នុងការិយាល័យលក់
៤) ពានរង្វាន់ឌីហ្សាញផ្នែកក្នុងក្លឹបហាត់ប្រាណដាយមិន និងយូរ៉ូវីល
៥) ពានរង្វាន់ឌីហ្សាញផ្នែកក្នុងផ្ទះគំរូ វីឡាឃីង
៦) ពានរង្វាន់អភិវឌ្ឍអគារសេវាកម្មសាធារណៈ ព្រះវិហារជ័យមង្គល
៧) ពានរង្វាន់អភិវឌ្ឍគំរោងលំនៅឋាននៅកម្ពុជា គំរោងហ្គ្រេនស្តាផ្លាទីនីម

– ពានរង្វាន់ ជ័យលាភីអាស៊ីប៉ាស៊ីហ្វិក ទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ចំនួន៣៖
៨) ពានរង្វាន់ឌីហ្សាញផ្នែកក្នុងផ្ទះគំរូវីឡាឃីង ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក
៩) ពានរង្វាន់ឌីហ្សាញផ្នែកក្នុងក្លឹបហាត់ប្រាណដាយមិន និងយូរ៉ូវីល
១០) ពានរង្វាន់អភិវឌ្ឍអគារសេវាកម្មសាធារណៈ ព្រះវិហារជ័យមង្គល

ប៉េង ហួត គ្រុប ជាក្រុមហ៊ុន កូនខ្មែរសុទ្ធសាធ ដែលធ្វើអោយប្រទេសកម្ពុជា កាន់តែលេចធ្លោលើឆាកអន្តរជាតិ អោយឃើញពីស្នាដៃកូនខ្មែរ មិនចាញ់ប្រទេសក្នងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការប្រកួតប្រជែងគម្រោងអភិវឌ្ឍធំៗ និងការរចនាស្ថាបត្យកម្មដ៏ល្អឥតខ្ចោះ ជាមួយនឹងការទទួលបានជ័យលាភីពានរង្វាន់សរុបចំនួន១០នេះ។ ក្រុមហ៊ុន ប៉េង ហួត គ្រុប ទទួលបានពានរង្វាន់ទាំងអស់នេះ ជាសមិទ្ធិផល កើតចេញពីការខិតខំប្រឹងប្រែង ពីថ្នាក់ដឹកនាំ ថ្នាក់គ្រប់គ្រង បុគ្គលិកគ្រប់ជាន់ថ្នាក់ និងជាពិសេសទៀតនោះ ក៏សូមអរគុណអតិថិជន ដែលតែងតែគាំទ្រ ជារៀងរហូតមក។