សង្គម May 22, 2019 Khmernote
ពិធីច្រត់ព្រះនង្គ័ល ឆ្នាំនេះ ស្រូវ ពោត និងសណ្តែកទទួលបានផលល្អប្រសើរ

ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ជាថ្ងៃប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលប្រារព្ធធ្វើឡើងនៅ ទីព្រះស្រែ ស្ថិតក្នុងកីឡដ្ឋានក្រុងដូនកែវ ខេត្តតាកែវ ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានថ្នាក់ដឹកនាំកំពូលៗអញ្ជើញចូលរួមផងដែរ។

លទ្ធផលនៃការផ្សងតាមរយៈការបរិភោគរបស់គោឧសភរាជ ឆ្នាំនេះ ការបង្កបង្កើនផលទទួលបានលទ្ធផលដូចតទៅ ៖
១. ស្រូវ ៨៥%
២. ពោត ៩០%
៣. សណ្តែក ៨៥%

អត្ថបទ៖ សេម
ប្រភព៖ ការិយាល័យព័ត៌មាន សោតទស្សន៍ ខេត្តសៀមរាប