Nissan Auto Tech May 24, 2019 lyda
មុខងារ Anti-Lock Braking System និង Brake Assist ជួយគ្រប់គ្រងហ្វ្រាំងយានយន្ត ក្នុងស្ថានភាពផ្លូវលំបាក ឬមានអាសន្ន

Anti-Lock Braking System (ABS) ៖ មុខងារនេះនឹងគ្រប់គ្រងសម្ពាធហ្វ្រាំងអ៊ីដ្រូលីក (hydraulic brake) ដើម្បីទប់ស្កាត់ការជាប់កង់ នៅពេលដែលអ្នកចាប់ហ្វ្រាំងភ្លាមៗនៅលើដីសើម ដីគ្របដោយព្រិល រឺផ្លូវមានសភាពរអិលផ្សេងៗ។ វាជួយថែរក្សាស្ថេរភាពយានយន្ត និងការគ្រប់គ្រងចង្កូតក្នុងស្ថានភាពនៃការចាប់ហ្វ្រាំងភ្លាមៗនៅពេលមានអាសន្ន។

Brake Assist (BA) ៖ ប្រព័ន្ធនេះគាំទ្រអ្នកបើកបរដោយផ្តល់នូវការចាប់ហ្វ្រាំងដ៏រឹងមាំ ដែលត្រូវការចាំបាច់នៅក្នុងប្រព័ន្ធហ្វ្រាំងគ្រាអាសន្ន (emergency braking) ប៉ុន្តែប្រើកម្លាំងតិចជាងនៅលើឈ្នាន់ហ្វ្រាំង។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan

អត្ថបទ៖ លីដា