Nissan Auto Tech May 27, 2019 lyda
មុខងារ Electronic Brake-force Distribution និង Off-road Meter ជួយគ្រប់គ្រងហ្វ្រាំងពេលមានបន្ទុកធ្ងន់ និងពិនិត្យស្ថានភាពផ្លូវពិបាកបានគ្រប់ជ្រុងជ្រោយ

Electronic Brake-force Distribution (EBD) ៖ គឺជាប្រព័ន្ធគ្រប់គ្រងហ្វ្រាំងកង់ខាងក្រោយដោយផ្អែកលើការរាវរក នូវការបាត់បង់ទំនាញកង់រថយន្តទាំងនៅខាងមុខ និងខាងក្រោយនៅពេលចាប់ហ្វ្រាំង។ វាគ្រប់គ្រងការចែកចាយកម្លាំងហ្វ្រាំងទៅកង់ខាងមុខ និងក្រោយ ដោយយោងទៅលើការដឹកជញ្ជូនអ្នកដំណើរ និងឥវ៉ាន់ ហើយមុខងារ EBD នេះវាកាត់បន្ថយភាពកំហុសនៃការអនុវត្តហ្វ្រាំង ទោះបីជាការផ្ទុករបស់រថយន្តមានទម្ងន់ស្រាលឬធ្ងន់ក៏ដោយ។

Off-road Meter ៖ លក្ខណៈពិសេសនៃប្រព័ន្ធមួយនេះគឺវាបង្ហាញពីទិសដៅរយៈបណ្តោយ និងរយៈទទឹង ឬពីម្ខាងទៅម្ខាង ដើម្បីជួយអ្នកបើកបរឱ្យដឹងពីគ្រប់ជ្រុងជ្រោយដែលពួកគេកំពុងដោះស្រាយ នៅពេលបើកបរនៅលើផ្លូវដែលមានលក្ខណៈពិបាកខ្លាំង រឺហៅថា Off-road។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan

អត្ថបទ៖ លីដា