Nissan Auto Tech May 29, 2019 lyda
មុខងារ Tire Pressure Monitoring System និង Follow-Me-Home Headlamps ជួយវាស់ស្ទង់ខ្យល់ក្នុងកង់រថយន្ត និងជំនួយពន្លឺនៅពេលដែលម៉ាស៊ីនរថយន្តរលត់

Tire Pressure Monitoring System (TPMS) ៖ ប្រព័ន្ធនេះវាស់វែង និងផ្តល់ឱ្យលោកអ្នកនូវសញ្ញានៃការព្រមាន នៅពេលដែលសំបកកង់យានយន្តរបស់លោកអ្នកធូរ (under-inflated)។ មុខងារ TPMS មានសមត្ថភាពដឹងជាមុនថា កង់រថយន្តរបស់អ្នកនឹងធូរ ឬយ៉ាងណា ហើយបន្ទាប់មកវានឹងផ្តល់សញ្ញាភ្លើងពណ៌លឿងថាកង់មួយណាដែលបានធូរ ទៅតាមរយៈអេក្រង dashboard របស់រថយន្ត។

Follow-Me-Home Headlamps ៖ ប្រព័ន្ធឆ្លាតវៃមួយនេះអនុញ្ញាតឱ្យចង្កៀងភ្លើងរថយន្តរបស់លោកអ្នក បន្តភ្លឺរយៈពេល ២ ទៅ ៣នាទី បន្ថែមទៀត ពេលដែលរថយន្តរបស់អ្នកបានចត និងរលត់ម៉ាស៊ីនទៅហើយនោះ។ វាផ្តល់ពន្លឺចេញពីចង្កៀងមុខ និងភ្លើង​បំភ្លឺ​ពីជំ​ហៀ​ងប៉ុន្មានវិនាទីដល់លោកអ្នក ដើម្បីជាភាពងាយស្រួលនៅទីងងឹត ពេលដែលលោកអ្នកដើរចូលក្នុងផ្ទះ ឬគោលដៅណាមួយ។

រាល់លក្ខណៈពិសេសរបស់ប្រព័ន្ធ Nissan Intelligent Mobility ទាំងអស់ដែលមាននៅតាមម៉ូដែល និងតាមប្រទេសផ្សេងៗ ពួកយើងចង់សង្កត់ធ្ងន់ថា តួស៊ុមរថយន្ត Nissan ទាំងអស់ សុទ្ធតែត្រូវបានរចនាឡើងដោយក្រុមហ៊ុន Nissan Construction Zone Body ដែលវាជួយបង្កើនសុវត្ថិភាពរបស់យានយន្ត។ វាត្រូវបានគេបែងចែកជាពីរតំបន់ safety zone និង crushable zone ហើយវានឹងជួយកាត់បន្ថយផលប៉ះពាល់ដល់លោកអ្នកក្នុងករណីមានគ្រោះថ្នាក់។ រាល់រថយន្ត Nissan ទាំងអស់ត្រូវបានបំពាក់ពោងសុវត្ថិភាព SRS Airbags (អាចមានរហូតដល់ទៅ៧) ដែលដាក់ពង្រាយដោយស្វ័យប្រវត្តិ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលមិនអាចជៀសបានណាមួយ៕

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan

អត្ថបទ៖ លីដា