សង្គម June 4, 2019 Khmernote
ត្រៀមខ្លួន! ចាប់ពីថ្ងៃស្អែកនេះទៅ ភ្លៀងអាចនឹងធ្លាក់អំឡុងមួយសប្តាហ៍តែម្តង

យោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជ្រលងសម្ពាធទាប ដែលកំពុងតែអូសបន្លាយលើកម្ពុជាយើងភាគខាងលើគួបផ្សំនឹងខ្យល់មូសុងនិរតី ដែលមានឥទ្ធិពលកើនឡើងវិញ ធ្វើឲ្យស្ថានភាពអាកាសធាតុមានលក្ខណៈអំណោយផងល្អ ហើយចាប់ពីថ្ងៃទី ០៥-១១ ខែមិថុនា ភ្លៀងនឹងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ កន្លែងខ្លះអាចខ្លាំងជាលក្ខណៈឡូកាល់ រីឯភាពរាយប៉ាយក៏កាន់តែបានធំទូលាយ។ នៅក្នុងឆ្នាំ២០១៩ ជាឆ្នាំ El Nino (El Nino Years) ដែលកម្ពុជាយើងក៏បាននឹងកំពុងទទួលឥទ្ធិពលនេះផងដែរ ហើយរហូតដល់ពេលនេះ ឥទ្ធិពលនេះ មិនទាន់បញ្ចប់នៅឡើយទេ គ្រាន់តែឥទ្ធិពលមានការថមថយចុះបន្តិចប៉ុណ្ណោះ ដែលលក្ខណៈបែបនេះធ្វើឲ្យបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្តកើតមាន៕

អត្ថបទ៖ សេម