Nissan Auto Tech June 5, 2019 Khmernote
ស្អាតអស់ទាស់! Nissan Navara ស៊េរីឆ្នាំ 2020 ចេញលក់ហើយនៅលើទីផ្សារបរទេស

បន្ទាប់ពីឱ្យគំរូរបស់ខ្លួនទៅម៉ាក Renault Alaskan របស់បារាំង និងម៉ូដែល X-Class របស់ Mercedes-Benz ខ្ចីមួយរយៈ ពេលនេះ Nissan បានស្វាគមន៍ចំពោះការបង្កើនថ្មីផ្ទាល់ខ្លួន នោះគឺ Nissan Navara ស៊េរីឆ្នាំ 2020 ។ យ៉ាងណាក៏ដោយរថយន្តភីកអាប់ប្រភេទផ្ទុកមួយតោននេះ នៅតែប្រើម៉ាស៊ីនម៉ាស៊ូតទំហំ 2.5លីត្រ ជាមួយនឹងកម្លាំង 161សេះ (163PS/120kW) ដដែល ប៉ុន្តែវាត្រូវបានបំពាក់ដោយម៉ាស៊ីន turbocharger ចំនួន 2 ដែលធ្វើឱ្យមានការកើនឡើងនូវកម្លាំងបង្វិលរហូតដល់ 22Nm (16 lb-ft) ។

ពោលគឺស៊េរីថ្មីនេះវាមានកម្លាំងបង្វិល 425 Nm (313 lb-ft)។ លើសពីនេះទៅទៀតទាំងប្រភេទ (version) កម្លាំង 163សេះ និង 190សេះ ឥឡូវនេះសុទ្ធតែត្រូវបានអនុលោមតាមស្តង់ដាបំភាយឧស្ម័ន Euro 6d ទៀតផង។ កំណែថ្មីមួយទៀតរបស់ Navara ស៊េរីឆ្នាំ 2020 គឺប្រអប់លេខដៃ 6វគ្គ ដ៏ថ្មីសន្លាងរបស់វា។ ហើយជាមួយការបន្ថែមហ្វ្រាំងថាស និងធ្នាប់ (caliper) នៅខាងក្រោយធ្វើឱ្យកម្លាំងនៃការចាប់ហ្វ្រាំងត្រូវបានកាត់បន្ថយរហូតដល់ 40% ។ អំពូលភ្លើង LED ខាងមុខក៏ត្រូវបានរចនាឱ្យមានភាពស្រស់ស្អាតជាងមុន ជាមួយនឹងអេក្រង់ display ខាងក្នុងរថយន្តជាប្រភេទ touchscreen ទំហំ 8អ៊ីញ។

វាជាស្តង់ដារពី N-Connecta ហើយមុខងារ Apple CarPlay បានធ្វើឱ្យ Navara កាន់តែមានភាពទាក់ទាញ។ យ៉ាងណាមិញចំពោះតម្លៃសម្រាប់ Navara ស៊េរី2020 គឺចាប់ផ្តើមពី 21,850 ផោន (27,632ដុល្លារអាមេរិក) សម្រាប់ប្រភេទ (Version) King Chassis Cab ប៉ុង​ពីរ និងប្រអប់លេខដៃថ្មី 6វគ្គ។ ប្រភេទ Double Cab N-Guard ប៉ុង​ពីរ និងប្រអប់លេខស្វ័យប្រវត្តិ 7វគ្គ មានតម្លៃ 31,125 ផោន (39,362ដុល្លារអាមេរិក) ក្នុងទីផ្សារអង់គ្លេស៕

អត្ថបទ៖ លីដា
ប្រភព៖ carscoops