កីឡា June 6, 2019 sokun sokunna
Ronaldo ចង់អោយក្លឹប Juventus ចុះកុងត្រាជាមួយតារាបាល់ទាត់មកពី Premier League មួយរូបទៀតបន្ទាប់ពី Aarom Ramsey

កីឡាករវ័យ ៣៤ឆ្នាំ Christiano Ronaldo ត្រូវបានជឿជាក់ថាក្លឹបសេះបង្កង់ Juventus ត្រូវការវិនិយោគបន្ថែមដើម្បីពង្រឹងសម្រាប់រដូវក្តៅនេះ ហើយគាត់បានជំរុញអោយក្លឹបនាំយកកីឡាករ Davinson Sanchez របស់ក្លឹបមាន់ក្នាយមាស Tottenham Hotspurs។ គួរបញ្ជាក់ផងដែរថា ខ្សែការពារសញ្ជាតិកូឡុំប៊ីរូបនេះត្រូវបានផ្អាកលេងនៅពាក់កណ្តាលរដូវកាលជាមួយក្រុម Spurs ដោយសារតែរបួស ហើយក្រោយមកបានធ្លាក់ចេញពីជម្រើស១១នាក់ដំបូង និងជំនួសដោយកីឡាករ Jan Vertonghen និង Toby Alderweireld។ ដូចនេះហើយគាត់បានបើផ្លូវក្នុងការចាកចេញពីទីក្រុងឡុងជាមួយនឹងការចាប់អារម្មណ៍របស់ក្លឹប Juventus នេះបើតាមការរាយការណ៍របស់ Don Balon។

ទន្ទឹមនឹងនេះដែរ កីឡាករ Christiano Ronaldo មានអារម្មណ៍ថាក្លឹប Juventus ត្រូវការកំលាំងបន្ថែមនៅក្នុងតំបន់ការពារ ខណៈដែរវ័យរបស់កីឡាករ Giorgio Chiellini កាន់តែចាស់ និងការធ្លាក់ទំរង់លេងរបស់កីឡាករ Barzagliផងដែរ។ បន្ថែមពីនេះទៅតៀត Ronaldo បានអោយយោគបល់ក្នុងការទិញកីឡាករពី Premier League ម្តងទៀត បន្ទាប់ពីក្លឹបទើបនឹងចុះកុងត្រាជាមួយខ្សែបម្រើ Aarom Ramsey ពីក្លឹប Arsenal។ ជាមួយគ្នានេះផងដែរ ម្ចាស់ពានប្រចាំ Serie A អាចនឹងនាំយកកីឡាកសញ្ជាតិកូឡុំប៊ីពីម្ចាស់រងជើងឯក UEFA Champion League បានលុះត្រាណតែពួកគេហ៊ានអោយតំលៃខ្លួន៦០លានអឺរ៉ូនេះបើតាមការរាយការណ៍មួយ៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia