កីឡា June 6, 2019 sokun sokunna
នៅតែខ្លាំង!! Ronaldo រកបាន Hat trick អោយក្រុមជម្រើសជាតិព័រទុយហ្គាល ពេលប៉ះជាមួយ ស្វីស នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន UEFA Nations League

កាលពីយប់ម្សិលមិញនេះមានការប្រកួតមួយរវាងប្រទេសព័រទុយហ្គាល និងប្រទេសស្វីសនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Nations Leagueដែលជាពានទើបនឹងបង្កើតថ្មីរបស់ FIFa។ អ្វីដែរគួរអោយកត់សម្គាល់នោះគឺកីឡាករខ្សែប្រយុទ្ធចាស់វស្សា និងជាម្ចាស់ពាន Ballon D’or ៥សម័យកាល Christiano Ronaldo នៅតែធ្វើអោយអ្នករាល់គ្នាកោតសរសើរពីទម្រង់លេង និងរកបានបីគ្រាប់អោយក្រុមជម្រើសជាតិព័រទុយហ្គាលយកឈ្នះក្រុមជម្រើសជាតិស្វីស៣ទល់នឹង១។

គួរបញ្ជាក់ផងដែរនៅក្នុងតង់ទីមួយលទ្ធផលនៅមិនទាន់មានក្រុមណាមានប្រៀបជាងក្រុមណានោះទេដោយចប់នៅក្នុងលទ្ធផល១ទល់នឹង ហើយគ្រាប់បាល់បើកឆាកនោះគឺជាគ្រាប់បាល់ដំបូងរបស់ Ronaldoនៅក្នុងនាទីទី ២៥។ បន្ទាប់មកនៅក្នុងតង់ទីពីរ ក្រុមភ្ញៀវបានរកបានមួយគ្រាប់តាមស្មើវិញដោយការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ Ricardo Rodriguez នៅនាទីទី៥៧ផងដែរ។

ក្រោយមកទៀតប្រធានក្រុមរបស់ប៉ុកទុយហ្គាល Christiano Ronaldo រកបានពីរគ្រាប់បន្ថែមទៀតនៅចុងតង់ទីពីរដោយការបោះបាល់ដោយកីឡាករ Bernardo Silva នៅនាទីទី៨០ និងកីឡាករ Goncalo Guedes នៅនាទីទី៩០ផងដែរ និងសរុបលទ្ធផលជាផ្លូវការរវាងក្រុមទាំងពីគឺ៣ទល់នឹង១។ បន្ថែមពីនេះទៅទៀតនៅយប់ថ្ងៃទី៧ម៉ោង១នឹង៤៥នាទីរំលងអាធ្រាតនឹងមានមួយគូទៀតរវាងក្រុមជម្រើសជាតិហូឡង់ និងក្រុមជម្រើសជាតិអង់គ្លេសផងដែរ។ ដោយឡែកចូរអ្នកទាំងអស់គ្នាមកទស្សនាវីដេអូហាយឡាយរវាងក្រុមទាំងជម្រើសជាតិប៉ុកទុយហ្គាល និងក្រុមជម្រើសជាតិស្វីសដូចខាងក្រោម៖

អត្ថបទ៖ សុគុណា