Nissan Auto Tech June 6, 2019 lyda
ហេតុអ្វីបានជារថយន្តភីកអាប់ គឺជារថយន្តដែលលក់ដាច់បំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា?

រថយន្តភីកអាប់ជាទូទៅ គឺជារថយន្តដែលលក់ដាច់បំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក្រុមហ៊ុន Tan Chong Motor Cambodia ជាអ្នកចែកចាយ និងលក់ផ្តាច់មុខនូវរថយន្តម៉ាក Nissan ។ ក្រុមហ៊ុនក៏បាននាំចូលនូវរថយន្តប្រភេទសម្រាប់ធ្វើការងារធ្ងន់ៗនេះ ជាបន្តបន្ទាប់ជាមួយនឹងការបន្ថែមលក្ខណៈពិសេស សមត្ថភាព និងបច្ចេកវិទ្យា។

ក្នុងប្រវត្តិសាស្ត្ររថយន្ត Nissan ប្រភេទភីកអាប់គឺជារថយន្តតែមួយគត់ដែលជាទីទុកចិត្តរបស់ឈ្មួញពាណិជ្ជករ កសិករ និងប្រតិបត្តិករពាណិជ្ជកម្ម នៅតាមបណ្តាខេត្ត។ ដូច្នេះហើយមិនថា ជាប្រព័ន្ធខ្យល់ខាងក្រោយ (rear ventilated air-con), គ្រឿងស្បែក (leather upholstery) និងម៉ាស៊ីន turbocharged សុទ្ធតែត្រូវបានបំពាក់យ៉ាងយកចិត្តទុកដាក់បំផុត លើសពីការរំពឹងរបស់អ្នក។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ដោយសារតែអ្នកប្រើប្រាស់កាន់តែច្រើនយល់ថា រថយន្តភីកអាប់ជារថយន្តប្រចាំថ្ងៃរបស់ពួកគេ ដូច្នេះលក្ខណៈពិសេសទាំងនេះក៏នឹងត្រូវបានរំពឹងទុក ហើយ Nissan គឺសាកសមបំផុតសម្រាប់លោកអ្នក។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan

អត្ថបទ៖ លីដា