បច្ចេកវិទ្យា June 7, 2019 Khmernote
Samsung Galaxy Note 10 អាចនឹងមានតម្លៃថ្លៃជាង Galaxy Note 9 ពី១០% ទៅ២០%

គ្រប់គ្នាកំពុងចាំយ៉ាងអន្ទះសារក្នុងការរងចាំមើលវត្តមានរបស់ស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Samsung នោះគឺ Galaxy Note 10 ដែលយើង​បានឃើញរូបភាពបែកធ្លាយច្រើនហើយ ដោយអាចសន្មត់ថាវានឹងមានកាមេរ៉ាខាងមុខចោះចំកណ្តាលអេក្រង់ និងផ្នែកខាងក្រោយមានកាមេរ៉ាចំនួន ៣គ្រាប់ ហើយនឹងអាចលែងមានវត្តមានរន្ធកាស 3.5mm។

នៅក្នុងឆ្នាំនេះ Samsung អាចនឹងបញ្ចេញស្មាតហ្វូនត្រកូលចំនួន ៤ ម៉ូឌែល ដែលក្នុងនោះមាន២ ម៉ូឌែលដែលអាច Support ប្រព័ន្ធ 5G បានដែលវាបានលេចចេញពិន្ទុនៅលើ Benchmark រួចរាល់ហើយដែរ។

អ្វីដែលអាចនឹងធ្វើអោយយើងភ្ញាក់ផ្អើលនោះគឺ Galaxy Note 10 មានតម្លៃប្រមាណ១១០០ ដុល្លារ ទៅ ១២០០ ដុល្លារ ដែលនេះមានតម្លៃខ្ពស់ជាងកាលពី Galaxy Note 9 ដែលមានតម្លៃ ៩៩៩ ដុល្លារ អញ្ចឹងមាននៃថាវាមានតម្លៃខ្ពស់ជាង 100$ ទៅ 200$។ បើធៀបទៅនឹង IPhone Xs Max 64GB មានតម្លៃ ១០៤៩ ដុល្លារ និង ខ្ពស់ជាងនេះ ១៤៤៩ ដុល្លារសម្រាប់ម៉ូឌែល 512GB។

Galaxy Note 10 Standard Version អាចនឹងមានបំពាក់អេក្រង់ទំហំ 6.3 inch Curved AMOLED Display ប្រើបន្ទះឈីបប្រភេទ Snapdragon 855 សម្រាប់ម៉ូឌែលដាក់លក់នៅអាមេរិក និង Exynos 9820 សម្រាប់ម៉ូឌែលដាក់លក់ជុំវិញពិភពលោក ជាមួយនឹងបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ Ultrasonic in-display Fingerprint Scanner ហើយវាប្រហែលជាគ្មាន Bixby Button ទៀតនោះទេ។ សម្រាប់ Galaxy Note 10 Pro វិញនឹងអាចបំពាក់អេក្រង់ទំហំ 6.75 inch ជាមួយនឹង Camera ៤គ្រាប់នៅខាងក្រោយ។ វានឹងមានទាំងម៉ូឌែល 4G LTE និង 5G ដែលអាចអោយយើងដឹងពីសមត្ថភាពខុសគ្នានៃម៉ូឌែលទាំង ៤ តាមដែលការបែកធ្លាយ៕

ប្រភព៖ Phonearena
អត្ថបទ៖ សំរិទ្ធ