សេដ្ឋកិច្ច June 10, 2019 Liny Chan
      ៤ ចំណុចធ្វើឲ្យមហាសេដ្ឋីអាមេរិក Grant Cardone សោកស្ដាយ ដែលចំណាយប្រាក់ និងពេលវេលាឥតប្រយោជន៍ពេលអាយុ ២០ឆ្នាំ

      លោក Grant Cardone ជាមហាសេដ្ឋីអាមេរិក និងជាអ្នកឯកទេសបណ្តុះបណ្តាលដ៏ឆ្នើមបំផុតលំដាប់អន្តរជាតិ ខាងវិនិយោគអចលនទ្រព្យ និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនឯកជនចំនួន 7 កន្លែងជាមួយអាជីវកម្មរាប់ពាន់លានដុល្លារដោយសារតែការខិតខំប្រឹងប្រែងរបស់លោកតាំងពីបាតដៃទទេរ រហូតមកដល់វ័យ ៦១ឆ្នាំ ទើបលោកដឹងថារយៈពេល​ ៤០ឆ្នាំចុងក្រោយនេះ បន្ទាប់ពីលោកបញ្ចប់ការសិក្សានៅវិទ្យាល័យមកទល់សព្វថ្ងៃនេះ លោកសង្កេតឃើញថាខ្លួនឯងមានការផ្លាស់ប្ដូរជាច្រើន បើប្រៀបធៀបកាលពីលោកមានអាយុ ២០ឆ្នាំ ជាមួយនឹងរឿង ៤ យ៉ាងដែលលោកស្ដាយក្រោយចំពោះការចំណាយពេលវេលានិងលុយរបស់ទៅលើ៖

      ១. គ្រឿងញៀន និងគ្រឿងស្រវឹង៖ នៅពេលដែលបញ្ចប់មហាវិទ្យាល័យ លោកបានក្លាយជាជន ពាលាអាវាសែ ញៀនថ្នាំ និងស្រា ជាពិសេសធ្វើរឿងមិនត្រឹមត្រូវជាច្រើន បើពេលវេលាអាចត្រលប់ក្រោយ​ លោកនឹងចំណាយលុយនោះលើអ្វីដែលអាចជួយអភិវឌ្ឍជំនាញថ្មីៗ ចំណេះដឹង និងបង្កើតទំនាក់ទំនងដ៏អស្ចារ្យ ហើយប្រាប់ខ្លួនឯងថា បញ្ចប់ថ្នាក់វិទ្យាល័យ​ មិនមានន័យថាឈប់ទទួលយកចំណេះដឹង និងការអប់រំឡើយ។

      ២.ការធ្វើដំណើរកំសាន្ត៖ នៅពេលដែលចាប់ផ្ដើមធ្វើអាជីវកម្មលោក Grant Cardone បានចំណាយពេលជាច្រើនដោយមិនមានគោលដៅច្បាស់លាស់ រហូតស្ទើរតែធ្វើឲ្យអស់កម្លាំងនឹងបន្តទៅមុខទៀត លោកបានរកឃើញគោលដៅជីវិតខ្លួនឯងនៅពេលដែរលោកធ្វើដំណើរដោយមិនមានប្រាក់សម្រាប់សំបុត្រយន្តហោះ សណ្ឋាគារ និងអាហារ។ មកទល់បច្ចុប្បន្នលោកអាចធ្វើដំណើរកំសាន្តបានគ្រប់ទីកន្លែងដោយសារតែការប្រឹងប្រែងធ្វើការ ដូច្នេះគួរមានដំណើរកំសាន្តដើម្បីសម្រេចនូវការងារ របស់ខ្លួនមិនមែនជាដំណើរកំសាន្តសម្រាប់តែថ្ងៃឈប់សម្រាកនោះទេ។

      ៣.ការគេង៖ ភាពខ្ជិលច្រអូស និងចំនាយពេលវេលាតឥតប្រយោជន៍ជាច្រើនទៅលើការគេង នៅពេលអាយុ ២០ឆ្នាំ ធ្វើឲ្យលោកមានការស្ដាយក្រោយជាខ្លាំង ប្រសិនបើលោកប្រើប្រាស់សក្ដានុពលដ៏ពេញលេញរបស់ខ្លួនតាំងពីពេលនោះមក លោកនឹងអាចសម្រេចបាននូវគោលដៅប្រាក់លឿនកាន់តែលឿនជាងនេះ។

      ៤.ពេញចិត្តជាមួយការងារ៖​ ការធ្វើការដោយពេញចិត្ត ជាមួយនឹងកម្រិតប្រាក់ខែទាប ធ្វើឲ្យលោកខ្ជះខ្ជាយពេលជាច្រើន ដោយមិនបានធ្វើឲ្យលោកអាចប្រកួតប្រជែង និងអភិវឌ្ឍន៍ជំនាញរបស់ខ្លួនឲ្យកាន់តែប្រសើរឡើងឡើយ ប៉ុន្តែការពេញចិត្ត មិនមែនមានន័យថាគ្មានការជំរុញណាមួយដែលធ្វើឲ្យជីវិតជោគជ័យនោះទេ ដោយឡែកអ្នកត្រូវសួរខ្លួនឯងថា តើអ្នកអាចរកប្រាក់បានច្រើនជាងមុនយ៉ាងដូចម្តេច? វាអាចមានន័យថាជាការស្នើសុំការដំឡើងប្រាក់បំណាច់មួយដោយប្តូរទៅការងារថ្មីដែលមានប្រាក់ខែខ្ពស់ជាងមុន៕

      អត្ថបទ៖ លីនី
      ប្រភព៖ cbnc