កីឡា June 8, 2019 sokun sokunna
ថាម៉េច!! Ajax បង្រៀនគ្រូជម្រើសជាតិហូរឡង់ពីវីធីក្នុងការបិទ Ronaldo នៅពេលត្រូវប៉ះក្រុមជម្រើសជាតិប៉ុកទុយហ្គាលនៅក្នុងវគ្គផ្តាច់ព្រ័ត្រពាន UEFA Nations League

ថ្មីៗនេះ AJax បានទម្លាក់ Christiano Ronaldoដែលកំពុងលេងអោយក្រុម Juventus នៅក្នុងពាន UEFA Champion League វគ្គ៨ក្រុមចុងក្រោយ និងយកឈ្នះនៅក្នុងលទ្ធផល ៣ទល់នឹង២សរុបទាំងពីរជើង  ហើយបានឡើងទៅវគ្គបន្តប៉ះជាមួយក្រុម Spurs ប៉ុន្តែបានធ្លាក់នៅវគ្គនោះដូចគ្នា។ ម្ចាស់ពានប្រចាំលីគ Eredivisie សប្បាយចិត្តក្នុងការផ្តល់យុទ្ធសាស្រ្តក្នុងការបិទកីឡាករ Ronaldo ទៅអោយគ្រូជម្រើសជាតិហូឡង់លោក Ronald Koeman ខណៈដែរក្រុមជម្រើសជាតិហូឡង់ត្រូវឡើងទៅប៉ះក្រុមជម្រើសជាតិព័រទុយហ្គាល់នៅវគ្គផ្តាច់ព្រ័ត្រពាន UEFA Nations League បន្ទាប់ពីទម្លាក់ក្រុមជម្រើសជាតិអង់គ្លេសកាលពីម្សិលមិញនេះ។

គួរបញ្ជាក់ផងដែរថា ប្រសិនបើគេជ្រើសរើសការទាញអោយដួលនៅនឹងដីដូចដែរក្រុម Ajax ធ្វើចំពោះ Ronaldo កាលពីលេង Champion League នោះកីឡាករ Ronaldo មិនអាចធ្វើអ្វីបាននោះទេ ហើយរូបគេក៏មិនអាចរកបានបីគ្រាប់ដូចដែលគេលេងប៉ះក្រុមជម្រើសជាតិស្វីស នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះដែរ។ ទោះជាយ៉ាងណាក៏ដោយកូនក្រុមជម្រើសជាតិហូឡង់ធ្វើបានយ៉ាងល្អ និងបានយកបេះដូងរបស់ពួកគេមកលេងតែម្តងហើយបានយកឈ្នះក្រុមជម្រើសជាតិអង់គ្លេសក្នុងលទ្ធផល ៣ទល់នឹង១ ដោយមានការចូលរួមពីកីឡាករចំនូលថ្មីរបស់ក្លឹប Barcelon De Jong និងកីឡាករខ្សែការពារវ័យក្មេង De Ligt របស់ក្លឹប Ajaxផងដែរ។ គួររំលឹកផងដែរថា ក្រុមជម្រើសជាតិហូឡង់នឹងត្រូវប៉ះក្រុមជម្រើសជាតិព័រទុយហ្គាល់ក្នុងវគ្គផ្តាច់ព្រ័ត្រ UEFA Nations League នៅថ្ងៃអាទិត្យនេះ៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia