Nissan Auto Tech June 8, 2019 lyda
Nissan Navara Premium Plus ជារថយន្តភីកអាប់ទំនើប កម្លាំងខ្លាំង រូបរាងស្រស់ឆើត​ឆាយ និងតម្លៃសមរម្យស្របតាមសេដ្ឋកិច្ច

ខណៈដែលបច្ចេកវិទ្យាបច្ចុប្បន្នកាន់តែជឿនលឿទៅមុខ ការជ្រើសយករថយន្ត Nissan Navara គឺជាជម្រើសដ៏សាកសមបំផុតសម្រាប់លោកអ្នក។ ជាកស្តែងម៉ាស៊ីនម៉ាស៊ូតទំហំ 2.5លីត្រ ស៊ីឡាំង 4 ក៏ដូចជាម៉ាស៊ីន DOHC 16-Valve VGS Turbo Intercooler បានធ្វើឱ្យ Navara មានសមត្ថភាពផ្តល់ថាមពលអតិបរមា 190PS និងកម្លាំងបង្វិលជុំអតិបរមា 450Nm ។ ការផ្តល់ជូននូវថាមពលល្អដ៏ប្រសើរនេះវាបានបង្កើនល្បឿន និងដំណើរការល្អប្រសើរជាង បើប្រៀបជាមួយម៉ាកផ្សេងទៀត ដែលរថយន្តភីកអាប់របស់ពួកគេច្រើនតែប្រើម៉ាស៊ីនទំហំចំណុះ 2.8លីត្រ និង 3.2លីត្រ។

អ្នកប្រើប្រាស់ដែលឆ្លាតនឹងមិនត្រឹមតែជ្រើសរើសយានយន្តដែលមានបច្ចេកវិទ្យាចុងក្រោយបំផុតនោះទេ ដូច្នេះហើយតម្លៃនៃរថយន្តត្រូវតែសមស្រប និងមានការប្រកួតប្រជែងក្នុងទីផ្សារ។ យ៉ាងណាមិញរថយន្ត Nissan Navara Premium Plus បានដើរតួយ៉ាងសំខាន់ក្នុងការនាំយកទាំងបច្ចេកវិទ្យា និងតម្លៃសមរម្យ ដែលប្រសើរជាងយីហោផ្សេងទៀតដែលមាននៅក្នុងប្រទេសកម្ពុជា ហើយ Nissan តែងតែជួយគិតគូរអំពីហិរញ្ញវត្ថុរបស់អ្នកប្រើប្រាស់ជានិច្ច។

អតិថិជនទាំងអស់ត្រូវបានអញ្ជើញឱ្យពិនិត្យមើល និងសាកល្បងរថយន្ត Nissan New Navara PREMIUM PLUS ដែលមានពណ៌យ៉ាងប្រណីតដូចជា៖ ពណ៌ស ពណ៌លឿង ពណ៌ប្រផេះ ពណ៌ទឹកក្រូច ពណ៌ត្នោត ពណ៌ទឹកប្រាក់ ពណ៌ខ្មៅ និងពណ៌ទឹកប៊ិច នៅកន្លែងតាំងបង្ហាញណាមួយរបស់ក្រុមហ៊ុន Nissan ឬការបង្ហាញតាមផ្លូវនានា ដែលនឹងត្រូវរៀបចំដោយក្រុមហ៊ុន។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan

អត្ថបទ៖ លីដា