សេដ្ឋកិច្ច June 10, 2019 Liny Chan
      មកស្គាល់ស្រ្តីទាំង ១១ រូប ដែលមានអាយុក្រោម ៤០ឆ្នាំ ជាមួយនឹងទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅសហរដ្ឋអាមេរិក ប្រចាំឆ្នាំ ២០១៩

      យោងទៅតាមទស្សនាវត្ដីដ៏ល្បី Forbes បានចេញផ្សាយនូវបញ្ជីប្រចាំឆ្នាំរបស់ខ្លួនអំពីស្រ្តីដែលមានទ្រព្យសម្បត្តិ និងអាចរកប្រាក់បានច្រើនជាងគេបំផុតប្រចាំប្រទេសអាមេរិក ដែលមានរហូតទៅដល់ ៨០នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៧ មានការកើនឡើងរហូតដល់ មួយភាគបីច្រើនជាងមួយឆ្នាំមុន។ ជាក់ស្ដែងនៅក្នុងចំណោមសមាជិក ៨០នាក់ដែលមានទ្រព្យសម្បត្តិយ៉ាងហោចណាស់ ២២៥ លានដុល្លារនោះ មានសមាជិក ១១នាក់ ដែលមានអាយុក្រោម ៤០ឆ្នាំ ហើយ ៧នាក់ មានអាយុ ៣០ឆ្នាំ និង ៤នាក់ មានអាយុត្រឹម ២០ឆ្នាំប៉ុណ្ណោះ។ ខាងក្រោមនេះជាបញ្ជីរបស់ស្រ្តី ១១ រូបដែលមានទ្រព្យច្រើនជាងគេបំផុតនៅអាមេរិចហើយមានអាយុក្រោម 40 ឆ្នាំដែលកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង៖

      ១. Kylie Jenner ជាស្ថាបនិករបស់ក្រុមហ៊ុន Kylie Cosmetics ដែលមានអាយុត្រឹមតែ ២១ ឆ្នាំជាមួយទ្រព្យសម្បត្តិរហូតដល់ ១ ពាន់លានដុល្លារ។

      ២.​ Huda Kattan ជាសហស្ថាបនិករបស់ Huda Beauty និងជាអ្នកតុបតែងមុខដ៏ល្បីប្រចាំបណ្ដាញអ៉ីនធើណេត ដែលមានអាយុ ៣១ឆ្នាំ ជាមួយទ្រព្យសម្បត្តិរហូតដល់ ៦១០ លានដុល្លារ។

      ៣.​ Rihanna តារាចម្រៀងដ៏ល្បីល្បាញ និងជាស្ថាបនិកយីហោគ្រឿងសំអាង Fenty Beauty ដែលមានអាយុ ៣១ឆ្នាំ ជាមួយទ្រព្យសម្បត្តិ ៦០០ លានដុល្លារ។

      ៤. Beyoncé Knowles តារាចម្រៀងដ៏ល្បីល្បាញ និងជាស្ថាបនិកម៉ាកផលិតផល Ivy Park ដែលមានអាយុ ៣៧ ឆ្នាំជាមួយទ្រព្យសម្បត្តិ ៤០០ លានដុល្លារ។

      ៥​. Katrina Lake ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនសេវាកម្ម Stitch Fix ដែលមានអាយុ ៣៦ ឆ្នាំជាមួយទ្រព្យសម្បត្តិ ៣៨០​លានដុល្លារ។

      ៦.​ Taylor Swift ជាតារាចម្រៀងដ៏ល្បីល្បាញដែលឈ្នះពានរង្វាន់ Grammy ១០ដង មានអាយុ ២៩ឆ្នាំ ជាមួយទ្រព្យសម្បត្តិ ៣៦០ លានដុល្លារ។

      ៧.​ Neha Narkhede ជាសហស្ថាបនិក និងជានាយកបច្ចេកទេសនៃ streaming platform Confluent មានអាយុ ៣៤ ឆ្នាំជាមួយទ្រព្យសម្បត្តិ ៣៦០ លានដុល្លារ។

      ៨. Kim Kardashian West ជាស្ថាបនិកក្រុមហ៊ុន KKW Beauty មានអាយុ ៣៨ ឆ្នាំជាមួយទ្រព្យសម្បត្តិ ៣៦០ លានដុល្លារ។

      ៩.​ Whitney Wolfe Herd ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃកម្មវិធី dating app Bumble មានអាយុ ២៩ ឆ្នាំជាមួយទ្រព្យសម្បត្តិ ២៩០ លានដុល្លារ។

      ១០. Karissa Bodnar ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ Thrive Causemetics មានអាយុ ២៩ ឆ្នាំជាមួយទ្រព្យសម្បត្តិ ២៧០ លានដុល្លារ។

      ១១.​ Serena Williams អត្តពលិកដែលជាស្ថាបនិករបស់ក្រុមហ៊ុន Serena Ventures មានអាយុ ៣៧ ឆ្នាំជាមួយទ្រព្យសម្បត្តិ ២២៥ លានដុល្លារ។

      អត្ថបទ៖ លីនី
      ប្រភព៖ cbnc