សេដ្ឋកិច្ច June 10, 2019 lyda
      ក្រុមហ៊ុន SHARP របស់ជប៉ុន គ្រោងនឹងប្តូររោងចក្រផលិតកុំព្យូទ័រ ពីប្រទេសចិន មកវៀតណាមវិញ

      ប្រភពមួយបានប្រាប់ទូរទស្សន៍ NHK របស់ជប៉ុនថា ក្រុមហ៊ុន Sharp គ្រោងនឹងផ្លាស់ប្តូរផលិតកម្មកុំព្យូទ័ររបស់ខ្លួនជាបណ្ដោះអាសន្នទៅតៃវ៉ាន់ មុននឹងផ្លាស់ប្តូរផលិតកម្មទៅរោងចក្រថ្មីនៅឯវៀតណាម ដែលត្រូវបានរំពឹងថា នឹងចាប់ផ្តើមដំណើរការបន្ទាប់ពីខែតុលា។ ប្រភពដដែលក៏បានបន្ថែមថាក្រុមហ៊ុនដំបូងឡើយគ្រោងនឹងបង្កើតគ្រឿងអេឡិចត្រូនិកនៅរោងចក្រវៀតណាមទៀតផង។ យ៉ាងណាក៏ដោយវាទំនងជាត្រូវផ្លាស់ប្តូរទំនិញដែលនឹងត្រូវផលិតឡើង ដោយសារតែសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។

      យោងតាមក្រុមហ៊ុន NHK បានឱ្យដឹងថា ក្រុមហ៊ុន Sharp កំពុងពិចារណាផ្លាស់ប្តូរផលិតកម្មឧបករណ៍ការិយាល័យ ដែលត្រូវបានដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិក ពីប្រទេសចិនតាមប្រទេសថៃ។ ម៉ិកស៊ិកក៏ត្រូវបានគេពិចារណាផងដែរថា នឹងជាមូលដ្ឋានផលិតកម្មថ្មីរបស់ក្រុមហ៊ុន សម្រាប់ផ្ទាំងបដាអេឡិចត្រូនិកដែលប្រើបន្ទះគ្រីស្តាល់រាវ។ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនកំពុងពិនិត្យមើលឡើងវិញនូវផែនការរបស់ខ្លួន ដោយសារតែរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងគំរាមដាក់ពន្ធលើម៉ិកស៊ិក៕

      អត្ថបទ៖ លីដា
      ប្រភព៖ vietnaminsider