បច្ចេកវិទ្យា June 11, 2019 Khmernote
ចិនព្រមានដល់ក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗ ដែលបានសហការជាមួយអាមេរិកក្នុងការហាមឃាត់ក្រុមហ៊ុន Huawei

ចិនបានបេ្តជ្ញាថា នឹងប្រឆាំងជាមួយនឹងការហាមឃាត់របស់អាមេរិកមកលើក្រុមហ៊ុន Huawei ដោយប្រើគ្រប់មធ្យោបាយទាំងអស់ រួមទាំងការព្រមានទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួន ដែលបានសហការជាមួយនឹងអាមេរិកក្នុងការអនុវត្តការហាមឃាត់នេះផងដែរ។ សូម្បីតែមន្ត្រីជាន់ខ្ពស់ចិនមួយចំនួនក៏ត្រូវបានការសែត New York Times រាយការណ៍ថា ប្រសិនបើពួកគេហ៊ានទៅសហការជាមួយនឹងអាមេរិក នោះពួកគេនឹងត្រូវប្រឈមការដាក់ទណ្ឌកម្មក្នុងរយៈពេលវែងពីសំណាក់រដ្ឋាភិបាលផងដែរ។

បើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន ENGADGET វិញ បានឲ្យដឹងថា ទន្ទឹមនឹងការព្យាយាមបង្កើតប្រព័ន្ធប្រតិបត្តិការណ៍ផ្ទាល់ខ្លួន ចិនក៏បានព្យាយាមបញ្ចុះបញ្ចូលមន្ត្រីជាន់ខ្ពស់អាមេរិក ដើម្បីឲ្យមានការសម្របសម្រួលជុំវិញបញ្ហានេះផងដែរ។ ប្រភពដដែលនេះបានបន្តថា ចិនហាក់មានការព្រួយបារម្ភខ្លាំងចំពោះការកាត់ផ្តាច់ទំនាក់ទំនងរវាងក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនជាមួយនឹងក្រុមហ៊ុន Huawei ព្រោះថាការបាត់បង់ដៃគូធ្វើអាជីវកម្មជាមួយគ្នានេះ វាពិបាកជាងការព្យាយាមបង្កើតប្រ័ពន្ធប្រតិបត្តិការណ៍ផ្ទាល់ខ្លួនទៅទៀត៕

អត្ថបទ៖ ភក្តី

ប្រភព៖ engadget