ព័ត៌មានជាតិ June 10, 2019 Khmernote
យកគ្រាប់បែកក្រសាំងមកដំទុកលក់អេតចាយ ស្រាប់តែផ្ទុះបណ្តាលឲ្យស្លាប់២នាក់យាយចៅ យ៉ាងអាណោចអាធ័ម

ខេត្តស្វាយរៀង៖ តាមរយៈព័ត៌មានបឋម នៅវេលាម៉ោងប្រមាណជា ៩ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីផ្ទុះគ្រាប់សល់ពីសម័យសង្គ្រាម នៅផ្ទះទិញលក់អេតចាយមួយកន្លែង នៅភូមិសំបូរ ឃុំសំបូរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ហេតុការណ៍ផ្ទុះគ្រាប់នេះបានបណ្តាលឲ្យស្លាប់ចំនួន២នាក់ ជីដូន និងចៅប្រុសម្នាក់។

ដោយឈ្មោះ ផង់ សុភី ភេទស្រី អាយុ៦៥ ឆ្នាំ និងឈ្មោះ ឃួន បញ្ញា ភេទប្រុស អាយុ ១០ ឆ្នាំអ្នកទាំងពីរមានទីលំនៅកើតហេតុខាងលើ។ មូលហេតុដែលបង្កឲ្យមានករណីនេះគឺជនរងគ្រោះបានយកគ្រាប់បែកក្រសាំងមកដុំលក់អេតចាយ បណ្តាលឱ្យផ្ទុះស្លាប់ទាំងពីរនាក់យាយចៅ៕

ប្រភព៖ អាជ្ញាធរមីន
ដោយ៖ ណារ៉ែន