ព័ត៌មានជាតិ June 11, 2019 Khmernote
ទាំងព្រឹកព្រលឹម! រថយន្ដដឹកស៊ីម៉ង់ត៍ បុកជាមួយរថយន្ដតូរីសដឹកកម្មកររោងចក្រ របួសធ្ងន់ស្រាល១៦នាក់

កំពង់ស្ពឺ៖ មានករណីរថយន្ដដឹកស៊ីម៉ង់ត៍បុកជាមួយរថយន្ដតូរីសដឹកកម្មកររោងចក្រចំនួន៣៥នាក់ក្នុងទិសដៅបញ្ច្រាសទិសគ្នា ហេតុការណ៍នេះបានកើតឡើងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ម៉ោង៦និង១០នាទីព្រឹក លើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ៤០-៤១ ស្ថិតនៅភូមិតាដែងចាស់ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

គ្រោះថ្នាក់នេះធ្វើឲ្យរបួសមនុស្ស១៦នាក់ របួសស្រាល០៦នាក់ ត្រូវបានរថយន្ដសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ២នាក់ និងមន្ទីរពេទ្យបង្អែកខេត្តតាកែវ ១៤នាក់។ ចំណែករថយន្តទាំង២រងការខូចខាតធ្ងន់ ហេតុការណ៍នេះបង្កឡើងដោយរថយន្ដដឹកស៊ីម៉ង់ត៍ ក្រោយកើតហេតុអ្នកបើកបររថយន្ដដឹកស៊ីម៉ង់ត៍បានចុះរត់គេចខ្លួនពីកន្លែងកើតហេតុ នគរបាលជំនាញកំពុងស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់៕

ប្រភព៖ sorn sopheak-ស៊ន សុភក្រ្ត
ដោយ៖ ណារ៉ែន