សង្គម June 11, 2019 Khmernote
ត្រៀមខ្លួន! ចាប់ពីស្អែកទៅ ភ្លៀងនឹងធ្លាក់ទូទាំងប្រទេស អំឡុង១សប្តាហ៍ពេញតែម្តង

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ចាប់ពីថ្ងៃទី១២-១៨ ខែមិថុនា ភ្លៀងនៅបន្តធ្លាក់រាយប៉ាយជាច្រើនក្នុងក្របខ័ណ្ឌទូទាំងប្រទេសតែម្តង ហើយបណ្តាខេត្តនៅតាមតំបន់មាត់សមុទ្រ តំបន់ទំនាបកណ្តាលភាគខាងកើតជាប់ប្រទេសវៀតណាម ភ្លៀងធ្លាក់ក្នុងបរិមាណពីមធ្យមទៅបង្គួរ ដោយកើនឡើងជាលំដាប់។ ទន្ទឹមនឹងនោះ កន្លែងខ្លះអាចមានបរិមាណច្រើន។

ចំណែកបណ្តាលខេត្តនៅភាគពាយ័ព្យ ភ្លៀងក៏បង្កើនក្នុងកម្រិតពីខ្សោយទៅបង្គួរ និងរាយប៉ាយបានប្រសើរជាងរយៈពេលកន្លងទៅ រីឯបណ្តាខេត្តភាគខាងលើឥសាន្តជាប់វៀតណាម ភ្លៀងនឹងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម ចំណែកបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់នៅតែបន្តកើតមាន៕

អត្ថបទ៖ សេម