បច្ចេកវិទ្យា June 11, 2019 lyda
Huawei ធានាថា ស្មាតហ្វូនរបស់ខ្លួននៅតែអាចប្រើកម្មវិធី Facebook, Messenger, Instagram និង WhatsApp ដដែល

យោងតាម Android Authority បានឱ្យដឹងថា ក្រុមហ៊ុន Huawei សូមធានាដល់អតិថិជនរបស់ពួកគេថា កម្មវិធី Facebook នឹងនៅតែបន្តប្រើប្រាស់បានជានិច្ចលើឧបករណ៍ចល័តរបស់ Huawei ។ ក្នុងនោះផងដែរវារាប់បញ្ចូលទាំងកម្មវិធី Facebook ផ្ទាល់ ក៏ដូចជា Messenger, Instagram និង WhatsApp ។ ក្រុមហ៊ុន Huawei ចង់បង្កើតកំណត់ត្រាថ្មី បន្ទាប់ពីមានការហាមប្រាមរបស់ក្រសួងពាណិជ្ជកម្មអាមេរិក ដែលរារាំងក្រុមហ៊ុនអាមេរិកមិនឱ្យធ្វើអាជីវកម្មជាមួយពួកគេ។

ជាក់ស្តែងដោយសារតែភាពចម្រូងចម្រាសកំពុងកើតមានសព្វថ្ងៃនេះ វាបានធ្វើឱ្យអតិថិជនរបស់ក្រុមហ៊ុនយក្សមួយនេះយល់ច្រឡំថា ពួកគេនឹងមិនអាចប្រើប្រាស់បណ្តាញសង្គមទាំងនោះបានតទៅទៀត។ ក្រុមហ៊ុនចង់បញ្ជាក់ថា អតិថិជនរបស់ស្មាតហ្វូន Huawei និង Honor នៅតែអាចប្រើប្រាស់បណ្តាញទាំងនោះបានដដែល។ ថ្វីបើក្រុមហ៊ុនរងសម្ពាធពីរដ្ឋបាលរបស់លោក Donald Trump និងមិនអាចមានការ Pre-Installed កម្មវិធី (កញ្ចប់កម្មវិធីដែលមានលើទូរស័ព្ទស្រាប់) នៅលើស្មាហ្វូនរបស់ពួកគេ ប៉ុន្តែ Huawei សូមធានាថា អតិថិជននៅតែអាចចូលទៅដោនឡូតកម្មវិធីនោះតាមរយៈ Google Play Store បានដដែល៕

អត្ថបទ៖ លីដា
ប្រភព៖ androidauthority