Nissan Auto Tech June 11, 2019 lyda
ភាគបន្តទី ២ ! ហេតុអ្វីបានជា Nissan Navara Premium Plus គឺជារថយន្តភីកអាប់ល្អដាច់គេ?

ចូលមកកាន់ភាគ ទី២ របស់យើង ថាហេតុអ្វីបានជា Nissan Navara Premium Plus គឺជារថយន្តភីកអាប់អស់ស្ចារ្យចុងក្រោយ និងអាចនិយាយបានថា ជារថយន្តភីកអាប់ដែលមានលក្ខណៈអំណោយផល និងពេញនិយមបំផុតក្នុងចំណោមប្រជាជនកម្ពុជាជាច្រើន។ Nissan Navara ជាមូលដ្ឋានគ្រឹះនៃការដឹកជញ្ជូន និងជាញឹកញាប់ត្រូវបានគេជ្រើសរើសជាជម្រើសក្នុងការដឹកទំនិញ។

បើតាមការមើលឃើញ ឈានមកដល់សម័យកាលទំនើបយ៉ាងឆាប់រហ័សនេះ បុគ្គល និងគ្រួសារជាច្រើន ផ្ទុកទំនិញនៅក្នុងរថយន្តរបស់ពួកគេត្រឹមតែថង់ទំនិញ ២ ឬ ៣ ឬក៏មានដាក់កូនកង់ ១ ទៅ ២គ្រឿង នៅពេលពួកគេមានដំណើរកម្សាន្តតែប៉ុណ្ណោះ ថ្វីបើរថយន្តភីកអាប់ Navara ត្រូវបានផលិតឡើងឱ្យមានតួខ្លួនវែងល្អ ហើយតួស៊ុមរបស់រថយន្ត (fully boxed ladder frame) ត្រូវបានរចនាឡើងយ៉ាងម៉ត់ចត់ ដើម្បីធន់នឹងការងា និងអាជីវកម្មប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ មិនថានៅលើស្ថានភាពផ្លូវអំណោយផល ឬផ្លូវពិបាក។

Nissan Navara Premium Plus មានចង្កៀងបញ្ចាំងអំពូល LED និងអំពូល LED ពេលថ្ងៃ (DRL) ដែលផ្តល់ឱ្យលោកអ្នកនូវការមើលឃើញយ៉ាងល្អប្រសើរជាងមុន និងមានពន្លឺភ្លឺថ្លាជាងកញ្ចក់ចង្កៀងស្តង់ដារនៃម៉ាកភីកអាប់ដទៃទៀត។ អត្ថប្រយោជន៍បន្ថែមរបស់ Nissan Navara Premium Plus គឺគម្លាតនៃកង់របស់វាឆ្ងាយពីគ្នា ដែលផ្តល់ឱ្យលោកអ្នកនូវកន្លែងទំនេរបន្ថែមទៀតនៅក្នុងកាប៊ីន ហើយកម្ពស់ខ្ពស់របស់រថយន្តបានធ្វើឱ្យចន្លោះក្បាល (headroom) កាន់តែទូលាយជាងមុន។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan

អត្ថបទ៖ លីដា