បច្ចេកវិទ្យា June 12, 2019 Khmernote
OPPO បញ្ចេញប៉ាតង់ទូរស័ព្ទថ្មីអាចបត់បាន ដែលមានកាមេរ៉ាហូតចុះឡើងបង្កប់ក្នុងតួខ្លួន

ក្រុមហ៊ុនផលិតទូរស័ព្ទជាច្រើនបានប្រកាសថានឹងបញ្ចេញលក់នូវទូរស័ព្ទ ដែលអាចបត់អេក្រង់បានរបស់ខ្លួននៅក្នុងឆ្នាំនេះ ហើយក៏មានអតិថិជនរាប់លាននាក់នៅជុំវិញពិភពលោកកំពុងរង់ចាំវត្តមានរបស់ទូរស័ព្ទដ៏ទំនើបនេះផងដែរ។ ក្រុមហ៊ុន Samsung បានប្រកាសពន្យាពេលនៃការចេញលក់ប្រភេទទូរស័ព្ទដែលអាចបត់អេក្រង់បានរបស់ខ្លួន និងខណៈដែលក្រុមហ៊ុន Huawei កំពុងមានបញ្ហាជាមួយនឹងក្រុមហ៊ុនអាមេរិកនោះ ស្រាប់តែពេលថ្មីៗនេះគេបានឃើញ ទូរស័ព្ទអាចបត់អេក្រង់បានរបស់ក្រុមហ៊ុន OPPO បានបង្ហាញខ្លួននៅក្នុងប័ណ្ណប៉ាតង់ និងត្រៀមចេញលក់នៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន GSMARENA បានបង្ហាញថាទូរស័ព្ទ OPPO ម៉ូឌែលនេះមានពណ៌ខ្មៅ និងបំពាក់ដោយកាមេរ៉ាបង្កប់នៅក្នុងតួខ្លួន ហើយវានឹងហូតចេញពីតួខ្លួននៅពេលប្រើប្រាស់ ស្រដៀងគ្នានឹងកាមេរ៉ារបស់ OnePlus 7 Pro ដែរ។ ខាងក្រោមនេះគឺជារូបភាពគំរូនៃទូរស័ព្ទ OPPO ​អាចបត់អេក្រង់បានដូចខាងក្រោមនេះ៖

អត្ថបទ៖ ភក្តី

ប្រភព៖ gsmarena