សេដ្ឋកិច្ច June 12, 2019 Liny Chan
      ឆ្នាំ ២០១៨ ABA ត្រូវប៉ាន់ខ្លាំង កើបប្រាក់ចំណេញបានជាង ៧១លានដុល្លារ តែម្នាក់ឯង

      យោងតាមរបាយការណ៍ប្រចាំឆ្នាំនៃប្រាក់ចំណេញរបស់ធនាគារ ABA ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទនេះបានអោយដឹងថា ក្នុងឆ្នាំ២០១៨ ធនាគារដែលមានដើមកំណើតពីប្រទេសកាណាដា មួយនេះទទួលបានប្រាក់ចំណេញសុទ្ធរហូតដល់ទៅ ៧១,៨ លានដុល្លារសហរដ្ឋអាមេរិក បើធៀបទៅនឹងឆ្នាំ ២០១៧ មានត្រឹម ៤៦,២ លានដុល្លាសហរដ្ឋអាមេរិកប៉ុណ្ណោះ ដូច្នេះសម្រាប់ឆ្នាំ២០១៨ ប្រាក់ចំណេញមានការកើនឡើងដល់ទៅ ៥៥% បើធៀបជាមួយឆ្នាំ២០១៧។

      ក្រៅពីប្រាក់ចំណេញ ធនាគារ ABA ក៏បានបង្ហាញថា បើគិតត្រឹមដំណាច់ឆ្នាំ២០១៨នេះធនាគារមានអ្នកដាក់ប្រាក់បញ្ញើ ៤២៦.០០០នាក់ កើនឡើងពីចុងឆ្នាំ ២០១៧ មានត្រឹមតែ ២៣២.០០០នាក់ ហើយប្រាក់បញ្ញើរនោះមានទំហំទឹកប្រាក់ដល់ ២.២ពាន់លានដុល្លារ។ គួរបញ្ជាក់ផងដែរថា ធនាគារ ABA មានភាគហ៊ុនធំ ៩០% ជារបស់ធនាគារជាតិកាណាដា និង ១០% ទៀតកាន់កាប់ដោយលោក Damir Karassayev ដែលជាអតីតប្រធានផ្សារភាគហ៊ុន នៅ Kazakhstan៕

      អត្ថបទ៖ លីនី