ព័ត៌មានជាតិ June 12, 2019 Khmernote
នាំខ្លួនជនសង្ស័យ១៧នាក់ ពាក់ព័ន្ធរឿងគ្រឿងញៀន នៅក្លឹបកម្សាន្ត “លុច្សសារី” ទៅតុលាការនាព្រឹកនេះ

នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបញ្ជូនជនសង្ស័យចំនួន១៧នាក់ ក្នុងចំណោមមនុស្សជាង ៤០០នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន នៅក្លឹបកម្សាន្ត “លុច្សសារី” មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានបង្ហាញថា ជនសង្ស័យទាំង១៧នាក់ មានជនជាតិវៀតណាម៥នាក់ និងជនជាតិខ្មែរ១២នាក់ ដែលរួមមាន ៖

-ទី១ឈ្មោះ QUYEN KIM CHINH ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម តួនាទីជាអ្នកគ្រប់គ្រងបុគ្គលិក
-ទី២ឈ្មោះ NGUYEN HUU LONG ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម តួនាទីជាអ្នកគ្រប់គ្រងក្លឹបឌីស្កូ
-ទី៣ឈ្មោះ NGUYEN PHUOC ANH ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិវៀតណាម តួនាទីជាគណនេយ្យករ
-ទី៤ឈ្មោះ LE HUNG KIEN ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិវៀតណាម តួនាទីជាបុគ្គលិកទទួលកំម៉ង់
-ទី៥ឈ្មោះ NGUYEN TUAN DUONG ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិវៀតណាម តួនាទីជាបុគ្គលិកទទួលកំម៉ង់
-ទី៦ឈ្មោះ ស្រៀង ផល្លី ហៅ តាលី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ តួនាទីជាអ្នកគ្រប់គ្រងបុគ្គលិក និងនាំភ្ញៀវចូលបន្ទប់
-ទី៧ឈ្មោះ ទូត សាម៉េត ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ តួនាទីជាបុគ្គលិកនាំភ្ញៀវចូលបន្ទប់
-ទី៨ឈ្មោះ ឡាង សាត ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ តួនាទីជាបុគ្គលិកនាំភ្ញៀវចូលបន្ទប់
-ទី៩ឈ្មោះ អុល សុរតនៈ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ
-ទី១០ឈ្មោះ សុង ហាក់ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ
-ទី១១ឈ្មោះ អៀង ញ៉ាវណ្ណ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ
-ទី១២ឈ្មោះ ស៊ុំ សុភ័ន្ត ភេទប្រុសអាយុ ៣០ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ
-ទី១៣ឈ្មោះ ផេង សំណាង ភេទប្រុសអាយុ ៣០ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ
-ទី១៤ឈ្មោះ ណែត សាយ័ន្ត ភេទប្រុសអាយុ ២៩ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ
-ទី១៥ឈ្មោះ ឈាន សុថា ភេទប្រុសអាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ
-ទី១៦ឈ្មោះ ទុយ ភ័ស ភេទប្រុសអាយុ ៤១ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ
-និងទី១៧ឈ្មោះ អៀម ណារ៉ាន់ ហៅ ចិន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ៕

គួររំលឹកថាស្នងការនគរបាលរាជធានីភ្នំពេញបានការចុះបង្ក្រាបទីតាំងក្លឹបកម្សាន្ត «លុច្សសារី» ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤ កែងផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ ដោយឃាត់ខ្លួនបានមនុស្សប្រមាណ ៤០០នាក់ ជាមួយនឹងគ្រឿងញៀនមួយចំនួនទៀតផង៕

អត្ថបទ៖ សេម
រូបភាព៖ BTV