បច្ចេកវិទ្យា June 12, 2019 lyda
ញាក់សាច់! Mac Pro ដែលមាន Spec កប់ជាងគេរបស់ Apple អាចមានតម្លៃរហូតដល់ 35,000 ដុល្លារអាមេរិ

ថ្មីៗនេះក្រុមហ៊ុន Apple ទើបតែប្រកាស Mac Pro តម្លៃ 6,000 ដុល្លារអាមេរិក ស៊េរីថ្មីបំផុតរបស់ខ្លួន ដែលការប្រកាសនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងតម្លៃដ៏ថ្លៃរបស់វា។ យ៉ាងណាក៏ដោយក្រុមហ៊ុន Apple ប្រហែលជាភ្លេចបញ្ជាក់ទៅកាន់អ្នកគាំទ្ររបស់ខ្លួន ព្រោះថាតម្លៃនេះនៅស្ទើរនៅឡើយទេ! មានន័យថា ម៉ូដែលកប់កំពូលរបស់វានឹងមានតម្លៃថ្លៃជាងនេះទៅទៀត។

យ៉ាងណាមិញ The Verge បានឱ្យដឹងថា យ៉ាងហោចណាស់វាអាចនឹងមានតម្លៃរហូតដល់ 33,720.88 ដុល្លារអាមេរិក ហើយនេះមិនទាន់គិតទាំង GPU ចំនួន 4 ទៀតរបស់វាផង ដូច្នេះសម្រាប់ Mac Pro ដែលមាន Spec ធំអាចនឹងមានតម្លៃរហូតដល់ 45,000 ដុល្លារអាមេរិក។ សម្រាប់កម្មវិធីកាត់វីដេអូ និងការបង្កើតណាមួយតាមបែបអ្នកជំនាញ ច្បាស់ណាស់ថានឹងត្រូវការម៉ាស៊ីនដែលខ្លាំង ដើម្បីឱ្យការ​ងាររបស់ពួកគេកាន់តែប្រសើរឡើង។ ដូច្នេះពួកគេនឹងត្រូវការបន្ថែមនូវ 28-core Intel Xeon W processor, RAM ទំហំ 1.5TB, ទំហំផ្ទុក 4TB (SDD storage) និង AMD Radeon Pro Vega II Duo GPU ចំនួន 4 សម្រាប់ Mac Pro ។

ចំណែកការបន្ថែមទៅលើ Pro Display XDR monitor (រួមទាំង Pro Stand) អាចនឹងមានតម្លៃរហូតដល់ 50,000 ដុល្លារអាមេរិក ហើយសូមចងចាំថា តម្លៃទាំងនេះជាតម្លៃទីផ្សារ។ ហើយលោកអ្នកមិនចាំបាចឆ្ងល់ច្រើនទេ សូម្បីតែ pre-built configurations ក្នុងកុំព្យូទ័ររបស់ក្រុមហ៊ុន Apple ក៏ថ្លៃជាងកុំព្យូទ័រដទៃដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ theverge