សង្គម June 12, 2019 Khmernote
បងប្រុសបង្កើតរបស់សពដែលត្រូវមិត្តភក្តិសម្លាប់ រៀបរាប់ទាំងអួលដើមក និងសំណូមពរឲ្យដាក់ទោសឃាតកឈាមត្រជាក់នេះដាក់គុកមួយជីវិត

ករណីឃាតកម្ម ដែលឃាតករគឺជាមិត្តភក្តិរបស់ជនរងគ្រោះ ធ្វើឲ្យកក្រើកពេញបណ្តាញសង្គមព្រោះតែ ឃាតករបានសម្លាប់ជនរងគ្រោះ យ៉ាងសាហាវឃោរឃៅបំផុត ដោយយកកាំបិត កាត់សាកសព ជាបំណែកៗ (កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់) ច្រកដាក់ស្បោងខ្មៅ ម្តងបន្តិចៗ យកទៅបោះចោលនៅច្រាំងទន្លេ ផ្លូវស៊ីសុវត្តិ។ យ៉ាងណាមិញលោក K01បានចុះទៅសម្ភាសន៍ បងប្រុសជនរងគ្រោះដែលជាយោធា លោកក៏បានរៀបរាប់ទាំងអួលដើមក នូវទង្វើរបស់ឃាតក និងសំណូមពរឲ្យមានការកាត់ទោសឃាតកឈាមត្រជាក់នេះដាក់ពន្ធនាគារមួយជីវិត។

គួររំលឹកផងដែរថាជនសង្ស័យឈ្មោះ ស៊ិន សុផល ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ លក់អាហារអឺរ៉ុប យីហោ ដឹរេដហ្គោរបារ នៅផ្ទះលេខ ៤០Eo ផ្លូវ១៥៤ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ បានសម្លាប់ជនរងគ្រោះឈ្មោះ គឹម យ៉ានាង ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរម្ចាស់ហាងអ៊ុតសក់ក្នុងផ្សារចាស់ ជាស្ត្រីមេម៉ាយកូនមួយ ស្នាក់នៅផ្ទះជួលម្តុំទួលសង្កែ។ មូលហេតុដោយសារតែជនរងគ្រោះបានទារលុយជំពាក់ចំនួន ៧០០$ ហើយជនសង្ស័យ សុំសងត្រឹម 350$ តែជនរងគ្រោះមិនព្រម ហើយគំរាមឲ្យអ្នកចងការផ្សេងៗទៀតឲ្យស្គាល់ផ្ទះជនសង្ស័យ ទើបជនសង្ស័យឃើញជនរងគ្រោះចូលបន្ទប់ទឹកក៏ច្របាច់ក សម្លាប់តែម្តង បន្ទាប់មកទៀតជនសង្ស័យយកក្រម៉ា រឹកមាត់ ចងដៃ ចងជើង ទុកក្នុងបន្ទប់ដេករហូតដាច់ខ្យល់ស្លាប់ ហើយយកសពដាក់ចូលទូរក្លាស្សេឲ្យកក៕ សូមទស្សនាវីដេអូនៅខាងក្រោម៖

ប្រភព៖ sola khang