សេដ្ឋកិច្ច June 14, 2019 Liny Chan
ចិនចង់បន្លំភ្នែកអាមេរិក យកវៀតណាមធ្វើស្ពានជួយនាំចេញផលិតផលខ្លួនទៅអាមេរិក តែត្រូវវៀតណាមរាំងខ្ទប់ ព្រោះខ្លាចប៉ះពាល់ប្រយោជន៍ជាតិ

យោងតាមការចុះផ្សាយនៅលើសារព័ត៌មានរបស់វៀតណាមបានប្រាប់ថាឲ្យដឹងថា ស្របពេលដែលការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំនេះមានកើនឡើង ហើយការនាំចេញរបស់ប្រទេសចិនទៅកាន់អាមេរិកបានធ្លាក់ចុះ ខណៈពេលសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ។ វៀតណាមនឹងដាក់ការពិន័យទៅលើទំនិញរបស់ចិន ដែលបានផ្ទេរទៅកាន់ប្រទេសខ្លួន និងត្រូវបានដកចេញវិញនូវទំនិញដែលខុសច្បាប់ ដូចដែលបានធ្វើនៅក្នុងប្រទេសវៀតណាមសម្រាប់ការនាំចេញទៅសហរដ្ឋអាមេរិក ដើម្បីបញ្ចៀសការដំឡើងពន្ធ។

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ រដ្ឋាភិបាលបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា នាយកដ្ឋានពន្ធគយបានរកឃើញការផ្ទេរទំនិញខុសច្បាប់ទៅលើផលិតផលកសិកម្ម វាយនភ័ណ្ឌ ដែក និងអាលុយមីញ៉ូម ដែលជាការព្រួយបារម្ភមួយ ខណៈពេលដែលការវិនិយោគទុនបរទេសនៅក្នុងប្រទេសវៀតណាមមានការកើនឡើង ហើយផលិតផលប្រទេសចិនអាចនឹងបញ្ជូនតាមរយៈប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍មកកាន់ប្រទេសវៀតណាម ដើម្បីជៀសវាងការយកពន្ធនៅអាមេរិក។

ជាមួយគ្នានេះដែរលោក Do Van Sinh សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការសេដ្ឋកិច្ចរដ្ឋសភាបាននិយាយថា ប្រទេសវៀតណាមព្រួយបារម្ភថា ខ្លួនអាចនឹងត្រូវសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មដោយសារតែអនុញ្ញាតឱ្យផលិតផលក្លែងក្លាយ ដែលផលិតនៅវៀតណាម ត្រូវបាននាំចូលទៅអាមេរិក ដោយករណីក្លែងបន្លំនេះដែរត្រូវបានរកឃើញដោយរដ្ឋាភិបាល រួមមានការផ្លាស់ប្តូរការវេចខ្ចប់ទំនិញរបស់ចិន ដើម្បីបន្លំថាបានធ្វើនៅក្នុងប្រទេសវៀតណាម។ ពាក់ព័ន្ធជាមួយករណីនេះ មន្ត្រីគយនៅក្នុងប្រទេសវៀតណាមកំពុងបង្កើនការត្រួតពិនិត្យយ៉ាងតឹងតែងបំផុត ចំពោះទំនិញរបស់ខ្លួនដើម្បីបង្ក្រាបការអនុវត្តន៍នេះ៕

អត្ថបទ៖ លីនី
ប្រភព៖ vietnaminsider