សង្គម June 12, 2019 Khmernote
ពិតជាមានទំនួលខុសត្រូវ! ឯកឧត្តម ហ៊ុន ម៉ានី ត្រូវប៉ូលីសចរាចរណ៍ផាកពិន័យ មិនប្រើអំណាចក្នុងការគេចវេស ថែមទាំងទៅបង់ប្រាក់ផាកពិន័យដោយខ្លួនឯងថែមទៀតផង

កាលពីពេលថ្មីៗនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានមន្ត្រីនគរបាលចរាចរណ៍ធ្វើការផាកពិន័យចំនួន៥ម៉ឺនរៀល ក្រោយពីឯកឧត្តមបានបើកបរល្មើស មាត្រា៨ នៃអនុក្រឹត្យ លេខ៨៥ អនក្រ.បក ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ និងមាត្រា៧ នៃអនុក្រឹត្យលេខ ៨០ អនក្រ.បក ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១០។ នេះបើយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ានី នៅរសៀលថ្ងៃទី១២ ខែមិថុនានេះ។

ដោយ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេររៀបរាបយ៉ាងខ្លីថា៖ “មួយសូន្យ ខុសអោយដឹងថាខុស និងទទួលកំហុស អរគុណបងៗប៉ូលីសដែលបានធ្វើការណែនាំបន្ថែម”។ មហាជនជាច្រើនធ្វើការកោតសរសើរយ៉ាងខ្លាំង ចំពោះឯកឧត្តម ហ៊ុន ម៉ានី ដែលមានទំនួលខុសត្រូវខ្ពស់សាកសមជាគំរូសម្រាប់សង្គម៕

អត្ថបទ៖ ណារ៉ែន