ព័ត៌មានជាតិ June 14, 2019 Khmernote
សាហាវមែន! ភ្លេីងប្រច័ណ្ឌប្តីចិត្តខ្លាំងកាប់ប្រពន្ធប៉ងសម្លាប់ រួចអាករសម្លាប់ខ្លួនឯងតាមក្រោយ

ខេត្តបាត់ដំបង៖ នៅថ្ងៃ​ទី១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ ១៧ និង៤០នាទី នៅចំណុចផ្ទះលេខ ១៩៦ ក្រុមទី ១៣ ភូមិដំណាក់​ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ​បុរសជាជនសង្សយ័ និងត្រូវជាប្តីឈ្មោះ រ៉ាត់ ចិត្រា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅកើត​ហេតុខាងលើ បានប្រើហិង្សាយកកាំបិតកាប់ជា​ច្រេីនកាំបិតទៅលើប្រពន្ធរបស់ខ្លួនឈ្មោះ សុខ លីន អាយុ២៧ឆ្នាំ បណ្ដាលអោយរងរបួសធ្ងន់​ធ្ងរហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅ​ស​ង្រ្គោះ​បន្ទាន់នៅមន្ទីរពេទ្យយោធភូមិភាគទី​៥ (​ពេទ្យ​ព២)។ ក្នុងខណៈពេលនោះ ប្ដីស្មានថា​ប្រពន្ធរបស់ខ្លួនស្លាប់ក៏រត់ទៅផ្ទះអ្នកជិតខាង រួចយកកាំបិតអាករ​សម្លាប់ខ្លួនឯងតែម្ដងទៅ។

​លោកវរសេនីយ៍ឯក​ ឆាង​ វណ្ណឆៃ​ អធិការ​នគ​រ​​បាលក្រុងបាត់ដំបង​ បានឲ្យដឹងថា​ ប្តីប្រពន្ធ​មួយគូរនេះទេីបវិលត្រឡប់មកពីធ្វេីការនៅ​ប្រ​ទេស​ថៃក្នុងរយៈពេលប៉ុន្មានថ្ងៃមុននេះ​ ហេីយជារឿយៗប្តីរូបនេះតែងតែប្រច័ណ្ឌប្រពន្ឋរបស់ខ្លួនហួសហេតុ​ រហូតដល់ថ្ងៃកេីតហេតុខាងលេីក៏មានជម្លោះពាក្យសម្តីជាមួយគ្នា​ ហេីយភ្លាម​នោះ​ប្តីរូបនេះបានយកកាំបិតកាប់ទៅលេីប្រពន្ធជាច្រេីន​កាំបិត​នៅលេីក្បាល និងដងខ្លួន​ បណ្តាលឲ្យរងរ​បួសយ៉ាងធ្ងន់ធ្ងរដោយយល់ថា ​ប្រពន្ធខ្លួន​នឹងស្លាប់​ ទេីបប្តីរូបនះទៅយកកាំបិតពីអ្នកជិតខាងមកអាករសម្លាប់ខ្លួនឯងនៅក្បែរលំនៅដ្ឋានខាងលេីតែម្តង។

​លោកឧត្តមសេនីយ៍ត្រី​ ជេត​ វណ្ណនី​ ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ​បានបញ្ជាក់ថា ​តាមការ​សន្និដ្ឋានរបស់សមត្ថកិច្ចដោយផ្អែកលេីការបញ្ជាក់​ពីក្រុមគ្រួសារជនរងគ្រោះ និងអ្នកជិតខាងករ​ណី​ខាងលេី​ ជាករណីឃាតកម្មប៉ុនប៉ងសម្លាប់ប្រពន្ធ រួចធ្វេីអត្តឃាតអាករសម្លាប់ខ្លួនឯងជាក្រោយ​ដែលរឿងនេះ​ផ្តេីមឡេីងពីការប្រច័ណ្ឌហួសហេតុ​របស់ប្តីឈ្មោះ​រ៉ាត​ ចិត្រ្តានេះ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង