PR June 14, 2019 Khmernote
Emirates បើកដំណើរការជើងហោះហើរត្រង់ពីទីក្រុងភ្នំពេញទៅបាងកក និងធ្វើការណែនាំពីយន្តហោះថ្នាក់ដំបូង (First Class)

ភ្នំពេញ ថ្ងៃទី១១ មិថុនា ២០១៩៖ ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹតរៀបចំកម្មវិធីគម្រប់ខួប២ឆ្នាំនៅកម្ពុជាក្នុងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ដែលនឹងមកដល់ នាពេលឆាប់ៗខាងមុខនេះ ជាមួយនឹង ការពង្រឹងសេវាកម្ម លំដាប់ខ្ពស់។ ឈានចូលឆ្នាំទី៣ ក្នុងការបើកដំណើរការ ការិយាល័យអ៊ែមមឺរឹតនៅភ្នំពេញ អ៊ែមមឺរឹតកំពុងតែពង្រឹងសេវាកម្មថ្មី ដោយការ បើកដំណើរការ ជើងហោះហើរប្រចាំថ្ងៃ ទៅកាន់ទីក្រុងបាងកក ដែលធ្វើឲ្យ កាន់តែងាយស្រួល រវាងប្រទេសពីរ នៅក្នុងអាស៊ីអាគ្នេយ៍ជាមួយនឹងជើងហោះហើរ រយៈពេល១ម៉ោង ៣០នាទី និងផ្តល់ជូននូវជម្រើសជាច្រើនសម្រាប់ដំណើរកម្សាន្តនៅក្នុងតំបន់ តាមរយៈដៃគូសហការ របស់ខ្លួន។

ជើងហោះហើរប្រចាំថ្ងៃរបស់អ៊ែមមឺរឹតពីរាជធានីភ្នំពេញត្រូវបានបើកដំណើរការជាមួយយន្តហោះប៊ូអ៊ីង ៧៧៧ ដោយផ្តល់ជម្រើសច្រើនដល់អ្នកដំណើរ ដែលចង់បាននូវដំណើរកម្សាន្ត លំដាប់កំពូល។ការផ្លាស់ប្តូរនេះជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់អ៊ែមមឺរឹតក្នុងការផ្តល់ជូនអ្នកដំណើរពីប្រទេសកម្ពុជានូវការតភ្ជាប់ដែលមានភាពងាយស្រួល ស្ទីល និងការកែលំអ ជាបន្តបន្ទាប់ដើម្បីបំពេញតាមតម្រូវការរបស់អ្នកដំណើរ។ ការបើកដំណើរការជើងហោះហើរថ្មីកាលពីថ្ងៃទី១ មិថុនានេះ អ្នកដំណើរទាំងអស់ឥលូវ អាចទទួលបានបទពិសោធន៍ធ្វើដំណើរតាមយន្តហោះថ្នាក់ដំបូងពីទីក្រុង ភ្នំពេញទៅទីក្រុងបាងកក នឹងបន្តទៅកាន់ទីក្រុងឌូបៃ។ អ្នកដំណើរពីប្រទេសកម្ពុជា ឥលូវអាចធ្វើដំណើរជាមួយយន្តហោះថ្នាក់ដំបូង(First Class) តាមរយៈក្រុមហ៊ុនអាកាសចរណ៍ អ៊ែមមឺរឹតដែលភ្ជាប់ទៅកាន់ជាង ១៥០ទិសដៅនៅក្នុងអាស៊ី មជ្ឃឹមបូព៌ា ទ្វីបអឺរ៉ុប និង អាមេរិក។

លោក Abdulla Adnan នាយកគ្រប់គ្រងផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត បាននិយាយថា“ចាប់តាំងពីយើងបានចាប់ផ្តើមបើកដំណើរការការិយាល័យអ៊ែមមឺរឹតនៅកម្ពុជាមកកាលពីថ្ងៃទី 1 ខែកក្កដាឆ្នាំ 2017 អ្នកធ្វើដំណើរជាង ១៣០០០០នាក់ បានទទួលនូវសេវាកម្ម ដែលទទួលបានពានរង្វាន់របស់យើង។ពួកយើងពិតជាមានភាពសប្បាយរីករាយណាស់ក្នុងការបង្កើតទំនាក់ទំនងនៅក្នុងទីផ្សារ និងបង្កើនអ្នកដំណើររបស់យើង ក្នុងរយៈពេលត្រឹមតែ២ឆ្នាំ ប៉ុណ្ណោះ។”
លោកបានបន្តទៀតថា“ខណៈដែលយើងកំពុងបន្តទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកដំណើរសម្រាប់កៅអីយន្តហោះថ្នាក់សន្សំសំចៃនិងថ្នាក់ពាណិជ្ជកម្មរបស់យើង។យើងមានបំណងនឹងធ្វើ តាមការសន្យារបស់យើង “Fly Better” ដែលអនុញ្ញាតឲ្យអ្នកដំណើរទទួលបាន ការផ្តល់ជូនដែលមិនធ្លាប់មានពីមុនមក ការផ្តល់ជូនការធ្វើដំណើរដែលមិនអាចបំភ្លេចបាន និងមានផាសុខភាព ។ ការច្នៃប្រឌិតជាធាតុ ដ៏សំខាន់ នៃអ្វីដែលយើងធ្វើ។ យើងតែងតែខិតខំ ប្រឹងប្រែងឥតឈប់ឈរ ដើម្បីបំពេញ តំរូវការអតិថិជន ឳ្យល្អឥតខ្ចោះ និងយើងបំប្លែង សេចក្តីត្រូវការទាំងនោះ ជាលក្ខណៈពិសេស និង បន្ថែមសេវាកម្មដើម្បីសេចក្តីរីករាយ ដល់អ្នកដំណើររបស់យើង។យើងក៏ព្យាយាមឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលកំពុងផ្លាស់ប្តូរ ហើយបំពេញតម្រូវការកើនឡើងនៃការធ្វើដំណើរពីប្រទេសកម្ពុជា។ ការបើកដំណើរការយន្តហោះថ្នាក់ដំបូងរបស់ពួកយើងហោះហើរពីភ្នំពេញទៅទីក្រុងឌូបៃតាមរយៈទីក្រុងបាងកកដែលបង្ហាញថាពួកយើងពិតជាផ្តល់ជូនសេវាកម្មដ៏ល្អឥតខ្ជោះដល់អ្នកដំណើរពីប្រទេសកម្ពុជារបស់ពួកយើង។”
អ្នកដំណើរទាំងអស់អាចទទួលបានបទពិសោធន៍ថ្មីស្រឡាងជាមួយកៅអីយន្តហោះថ្នាក់ដំបូងដ៏ប្រណិតដែលមានទ្វារ៉ូត ទីធ្លាធំទូលាយ កន្លែងអង្គុយមិនញ័រ និងទូរទស្សន៍ ទំហំ៣២អុីងកំរិត HD ដែលមានជាង៤០០០ប៉ុស្តិ៍ សម្រាប់ភាពយន្ត វីដេអូឯកសារ ប៉ុស្តិ៍កីឡានិងបទចម្រៀងជាច្រើន។សេវាកម្មយន្តហោះថ្នាក់ដំបូងអ៊ែមមឺរឹតផ្តល់ជូនអតិថិជនដោយមានការបម្រើអាហារជាច្រើនមុខ រួមជាមួយនឹងស្រាទំពាំងបាយជូរកំរិតព្រីមៀម ស្រាសាំប៉ាញ និងភេសជ្ជៈផ្សេងៗទៀត។
ស្តង់ដារសេវាកម្មដោយអ្នកបំរើការលើយន្តហោះ ដែលអាចនិយាយបានច្រើនភាសា អ្នកដំណើរ អាច ភ្ជាប់សេវាអិុនធើណែតដោយឥតគិតថ្លៃ និងប្រព័ន្ធកម្សាន្ត ice បាននៅគ្រប់កាប៊ីន ទាំងអស់ ដើម្បីបំពេញសេចក្តីរីករាយជូនអ្នកដំណើរ។ អ្នកដំណើរនៃយន្តហោះថ្នាក់ដំបូង និងថ្នាក់ជំនួញ ក៏អាចទទួលបាន សេវាកម្មបន្ថែមទៀតមានដូចជា សេវាបើកបរទៅ និង មកពីព្រលានយន្តហោះ ទូទាំង៧៥ទីក្រុង និង កន្លែងអង្គុយរង់ចាំ សម្រាប់ឲ្យអ្នកដំណើរទាំងអស់ អាចរីករាយបានមុនពេលហោះហើរ។
អាកាសចរណ៍ អ៊ែមមឺរឹត នឹងហោះចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសថៃ ដោយចេញដំណើរ ពីអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ(PNH) នៅម៉ោង១១ និង២០នាទីយប់ តាម រយៈជើងហោះហើរ EK371 និងទៅដល់អាកាសយាន្តដ្ឋានសុវណ្ណភូមិបាងកក(BKK) នៅម៉ោង១២ និង៤០នាទី នាថ្ងៃបន្ទាប់ ហើយនឹងធ្វើការហោះហើរ បន្តទៅកាន់ទីក្រុងឌូបៃនៅម៉ោង២ និង២៥នាទីព្រឹកថ្ងៃបន្ទាប់ និងទៅដល់នៅម៉ោង៥ និង៣៥នាទីព្រឹក នៅអាកាសយាន្តដ្ឋានអន្តរជាតិទីក្រុងឌូបៃ។សម្រាប់ការត្រឡប់មកវិញតាមរយៈជើងហោះហើរ EK370 នឹងត្រូវចេញដំណើរ ពីអាកាសយាន្តដ្ឋានទីក្រុង ឌូបៃនៅម៉ោង៨ និង ៤៥នាទីព្រឹក និងទៅដល់ទីក្រុងបាងកក នៅម៉ោង៦ និង១៥នាទីល្ងាច។ ជើងហោះហើរ ដដែលនឹងចេញដំណើរ ពីទីក្រុងបាងកក នៅម៉ោង៨យប់ និងមកដល់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅម៉ោង៩ និង២៥នាទីយប់។ បញ្ជាក់ម៉ោងខាងលើ ជាម៉ោងតាមតំបន់នីមួយៗ ។
ក្រុមហ៊ុនអាកាសចរណ៍ អ៊ែមមឺរឹត តភ្ជាប់សម្រាប់អ្នកដំណើរ នៅប្រទេសកម្ពុជា ទៅនឹងបណ្តាទិសដៅផ្សេងៗទៀត នៅប្រទេសថៃ នឹងប្រទេសផ្សេងៗ នៅអាស៊ីអាគ្នេយ៍ ដោយមានកិច្ចសហប្រតិបត្តិការជាមួយដៃគូរ អាកាសចរណ៍នានាក្នុងតំបន់ ដូចជា Bangkok Airway Jet Star និង Jetstar Pacific។
សម្រាប់ព៌តមាននៃការកក់សំបុត្រយន្តហោះ អ្នកដំណើរទាំងអស់អាចទំនាក់ទំនង ការិយាល័យអ៊ែមមឺរឹត នៅកម្ពុជាតាមរយៈលេខទូរសព្ឌ 023 998 168 ឬតាមរយៈអ៊ីម៉ែល ekcambodia@emirates.com ដើម្បីធ្វើការកក់សំបុត្រយន្តហោះ សូមចូលទៅកាន់ www.emirates.com/kh ឬ ទំនាក់ទំនងទៅកាន់ភ្នាក់ងារទេសចរណ៍៕

អំពីក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត
អ៊ែមមឺរឹតគឺជាបណ្តាញតភ្ជាប់សកលលោកសម្រាប់មនុស្សនិងទីកន្លែង ហើយក៏ជាអ្នកបង្កើតវប្បធម៌ ដែលជាអ្នកបំផុសគំនិតនៅជុំវិញពិភពលោកជាមួយនឹងបណ្តាញដែលកំពុងរីកចម្រើននៃទិសដៅសកលរបស់យើង។ ជាមួយនឹងយន្តហោះ273 គ្រឿងរាប់បញ្ចូលទាំងយន្តហោះ A380 ចំនួន 109 ក្រុមនាវាដែលទទួលបានពានរង្វាន់ច្រើនបានហោះហើរទៅកាន់ 158 គោលដៅនៅក្នុង 86 ប្រទេសនិងដែនដីនៅទូទាំងទ្វីបចំនួន 6 ។ ក្រុមហ៊ុនអាកាសចរណ៍នេះគឺជាក្រុមហ៊ុនអាកាសចរណ៍ ធំបំផុតរបស់ ពិភពលោកដែលមានយន្តហោះ Airbus A380 និង Boeing 777 ។ សេវាកម្សាន្តដ៏សម្បូរបែបមានម្ហូបអាហារឆ្ងាញ់តាមតំបន់ ប្រព័ន្ធកម្សាន្តដែលទទួលបានពានរង្វាន់ ice និងបដិសណ្ឋារកិច្ចដែលផ្តល់ជូន ដោយ ក្រុមនារីអាកាសចរណ៍ជាច្រើនរូប ពី130 សញ្ជាតិបានធ្វើឱ្យក្រុមហ៊ុន អ៊ែមមឺរឹតក្លាយទៅជាក្រុមហ៊ុនអាកាសចរណ៍មួយ ដែលគេទទួលស្គាល់ទូទាំងពិភពលោក។