Nissan Auto Tech June 19, 2019 lyda
វគ្គបន្ត ទី៦ ! មុខងារ Nissan Intelligent Mobility រួមចំណែកធ្វើឱ្យ Nissan Navara ក្លាយជារថយន្តភីកអាប់ដ៏អស្ចារ្យ

ចូលមកកាន់ភាគបន្ត ទី៦ របស់យើងវិញ ថាហេតុអ្វីបានជា Nissan Navara Premium Plus គឺជាកំពូលរថយន្តភីកអាប់ដ៏អស្ចារ្យ? វគ្គនេះពួកយើងចង់បង្ហាញអតិថិជនអំពីមុខងារសំខាន់ៗ ដែលមាននៅក្នុង Nissan Intelligent Mobility (NIM) ។

មុខងារ Intelligent Around View Monitor (i-AVM) ៖ កាមេរ៉ាចំនួន ៤គ្រាប់ ផ្តល់ឱ្យអ្នកបើកបរនូវទិដ្ឋភាព 360ដឺក្រេ ជុំវិញរថយន្ត និងជួយអ្នកបើកបរក្នុងការចតរថយន្ត ឬអាយែនៅចំណុចចង្អៀត ឬផ្លូវលំបាក។ កាមេរ៉ាទាំង ៤ មានទីតាំងនៅផ្នែកខាងមុខ ផ្នែកខាងក្រោយ និងផ្នែកទាំងសងខាងនៃរថយន្ត ហើយពួកវានឹងផ្ញើវីដេអូបន្តផ្ទាល់ (live) ទៅអេក្រង់ Display ដើម្បីឱ្យលោកអ្នកឃើញនូវទិដ្ឋភាពពេញ 360ដឺក្រេ តែម្តង។ ជាមួយលក្ខណពិសេសនេះ អ្នកបើកបរនឹងអាចមើលដឹងពីស្ថានភាពផ្លូវដែលពួកគេកំពុងបើកបរលើ។

មុខងារ Intelligent Key (i-Key) ជាមួយ​ប៊ូ​តុង Push Start ៖ គឺជាវិធីសាមញ្ញមួយដើម្បី បិទ/បើក សោរថយន្ត និងបញ្ឆេះយានយន្ត Nissan របស់អ្នក ដោយគ្រាន់តែចុច​ប៊ូ​តុង Push Start លោកអ្នកនឹងអាចជិះបានភ្លាម។ មុខងារ i-Key នេះក៏អនុញ្ញាតឱ្យអ្នកបើកបរ បើកឃ្លុបខាងក្រោយបានយ៉ាងងាយស្រួលផងដែរ ជាមួយនឹងមុខងារ Auto Tail Gate ។

មុខងារពោងសុវត្ថិភាព៖ ជាការពិតទៅ រាល់រថយន្តម៉ាក Nissan ទាំងអស់ត្រូវបានបំពាក់ដោយពោងសុវត្ថិភាព SRS Airbags (មានរហូតដល់ទៅ ៧ សម្រាប់ Navara Premium Plus) ដែលដាក់ពង្រាយដោយស្វ័យប្រវត្តិ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលមិនអាចជៀសបានណាមួយ។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា