Nissan Auto Tech June 19, 2019 lyda
ភាគបញ្ចប់! ការទទួលយកសេវាថែទាំងឱ្យបានទៀងទាត់ រួមចំណែកកាត់បន្ថយឧប្បត្តិហេតុជាយថា​ហេតុណាមួយ

ហេតុអ្វីបានជា Nissan Navara Premium Plus គឺជាកំពូលរថយន្តភីកអាប់ដ៏អស្ចារ្យ? ចូលមកកាន់ភាគ ទី៨ ដែលជាភាគបញ្ចប់ ពួកយើងចង់បង្ហាញជូនអតិថិជនអំពីសារៈសំខាន់នៃការទទួលយកសេវាកម្មថែរក្សា ដើម្បីធានាថារថយន្តរបស់អតិថិជនគឺស្ថិតក្នុងស្ថានភាពល្អបំផុត។

ការទទួលយកសេវាជាទៀងទាត់គឺមានសារៈសំខាន់ជាមួយនឹងឧបករណ៍វិនិច្ឆ័យរបស់ក្រុមហ៊ុន Nissan ដោយសារតែវានឹងអាចរកឃើញបញ្ហាតូចតាច ដែលអាចនឹងក្លាយជាបញ្ហាដ៏ធំណាមួយនៅពេលក្រោយ ប្រសិនបើពុំបានការពារជាមុន។ ក្រុមហ៊ុនអាចនឹងបដិសេធមិនផ្តល់ការជួសជុល ទោះបីជាម្ចាស់រថយន្តមានបណ្ណធានាក៏ដោយ ប្រសិនបើរថយន្តរបស់ពួកគេមិនត្រូវបានបញ្ជូនទៅពិនិត្យ ដើម្បីធ្វើការជួសជុលទៀងទាត់ ដែលនឹងធ្វើឱ្យរថយន្តរបស់អ្នកកាន់តែចុះខ្សោយ ឬបណ្តាលឱ្យខូចខាត និងថ្លៃជួសជុលកាន់តែខ្ពស់។

ការទទួលយកសេវាជាទៀងទាត់ផ្តល់ឱ្យអ្នកមានអារម្មណ៍ធូរស្រាល ព្រោះរថយន្តដែលមិនត្រូវបាទទួលការថែទាំ នឹងធ្វើឱ្យលោកអ្នកមានការព្រួយបារម្ភអំពីអ្វី ដែលអាចនឹងកើតមានឡើង។ វាក៏មិនល្អសម្រាប់សុខភាពរបស់អ្នកនោះទេ ប្រសិនបើអ្នករវល់តែតានតឹងអំពីរថយន្តដូចនេះ។ ការផ្តល់សេវាជាប្រចាំក៏មានសម្រាប់អ្នក និងសុវត្ថិភាពគ្រួសាររបស់អ្នក ដោយសារការទទួលយកសេវាកម្មថែទាំជាទៀងទាត់ ធ្វើឱ្យអ្នករកឃើញបញ្ហាងាយៗជាមុនដូចជា៖ ប្រព័ន្ធហ្វ្រាំង, សំបកកង់, វៀចកង់, បែកចង្កៀងមុខ + ក្រោយ + ស៊ីញូ, ថ្មខ្សោយ ដែលអាចបណ្តាលឱ្យមានឧប្បត្តិហេតុ ដែលមើលមិនឃើញណាមួយ ឬធ្វើឱ្យលោកអ្នកតែលតោលលើដងផ្លូវ។

អតិថិជនអាចស្វែងរកសេវាថែទាំរថយន្តពីយាន្តដ្ឋាន អ៊ី-ហ្គារាស ដែលជាដៃគូរបស់ក្រុមហ៊ុន Nissan តាមរយៈ៖

១. អគារលេខ ១៣១B, មហាវិថី យោធពលខេមរភូមិន្ទ (២៧១), ខណ្ឌទួលគោក, រាជធានីភ្នំពេញ, លេខទូរសព្ទ៖ ០២៣ ៩៩៣ ៣៣៨
២. អគារលេខ ១៩៩, ផ្លូវលេខ ៥៩៨, សង្កាត់ទួលសង្កែ, ខណ្ឌឬស្សីកែវ, រាជធានីភ្នំពេញ, លេខទូរសព្ទ៖ ០៩៨ ៤៧០ ៤៤៦
៣. អគារលេខ ៤៤០, ផ្លូវជាតិលេខ ៦, ភូមិចុងកៅស៊ូ, សង្កាត់ស្លក្រាម, ខេត្តសៀមរាប, លេខទូរសព្ទ៖ ០៦៣ ៩៦៦ ៥៨៨
៤. ភូមិរំចេក៤, ឃុំរតនៈ, ក្រុងបាត់ដំបង, លេខទូរសព្ទ៖ ០៥៣ ៩៥៣ ៦៨៨

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា