សង្គម June 24, 2019 mesa mesa
សហគមន៍ទេសចរណ៍ខ្មែរ យកដើមត្រាំងកែច្នៃផលិតចេញជា ចង្កឹះ សូមបងប្អូនជួយគាំទ្រ ដើម្បីជួយលើកកម្ពស់ជីវភាព និងកាត់បន្ថយចំណាកស្រុក

ថ្មីៗនេះសង្កេតឃើញថាបងប្អូនជាច្រើនហាក់ចាប់អារម្មណ៍លើគំនិតច្នៃប្រឌិតថ្មីៗដែលមានមកពីប្រទេសជិតខាងដូចជា ថៃ វៀតណាម។ ដោយឡែកផលិតផលក្នុងស្រុកយើងក៏មានមួយចំនួនផងដែរ ដោយផលិតផលទាំងនោះបានកែច្នៃចេញពីធម្មជាតិ កាត់បន្ថយកាយប្រើប្រាស់ផ្លាស្ទិក ជាក់ស្តែងប​ងប្អូនប្រជាពលរដ្ឋខ្មែរយើងក៏បានបង្កើតគំនិតច្នៃប្រឌិតថ្មីមួយ ដោយយកដើមត្រាំងមកធ្វើជាចង្កឹះដើម្បីប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។

<

តាមរយៈប្រភពទំព័រ Vana Adventure Travel បានប្រកាសអំពាវនាវឲ្យបងប្អូនទាំងអស់គ្នាជួយគាំទ្រផលិតផលក្នុងស្រុក ដើម្បីផ្តល់ប្រាក់កម្រៃដល់ប្រជាពលរដ្ឋយើង។ ដោយបានសរសេររៀបរាប់ថា៖ «សូមចូលរួមគាំទ្រចង្កឺះត្រាំង របស់សហគមន៍ទេសចរណ៍ខ្មែរយើង ដែលជាការរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ ការកាត់បន្ថយការងារចំណាកស្រុក ផ្តល់ឧកាសដល់កូនចៅពួកគាត់បានសិក្សារៀនសូត្រ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងជាពិសេសគឺចូលរួមកាត់បន្ថយការប្រើប្រាស់ជ័រផ្លាស្ទីកនៅក្នុងស្រុកយើង។ លេខទំនាក់ទំនងទទួលការកម្មង់ 012 977 372 / 087 883 898 និងមានសេវាដឺកជូនទូទាំងប្រទេស»។ ដូចនេះសូមបងប្អូនរាល់គ្នាជួយគាំទ្រផលិតផលស្រុកយើង ដោយចង្កឹះទាំងនេះមួយបាច់តម្លៃ ១ម៉ឺនរៀល មានចំនួន១០គូ៕

ប្រភព៖ Vana Adventure Travel

អត្ថបទ៖ មេសា