សង្គម June 24, 2019 mesa mesa
ប្រឡាយបឹងត្របែកលែងមានអ្នកបោះសំរាមចូលហើយ មានតែចានស្នោរ ថង់ផ្លាស្ទិក ដែលហោះចូលបន្តិចបន្តួចប៉ុណ្ណោះ

អស់រយៈពេលជាច្រើនខែមកហើយដែលក្រុម យុវជនសំរាម បានលះបង់កម្លាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួនធ្វើការប្រមូលសំរាម សម្អាតប្រឡាយលូទឹកស្អុយបឹងត្របែក។ ទោះបីជាមានឧបសគ្គជាច្រើន និងការខ្វះខាត ព្រមជាមួយការបង្អាប់ និងដៀលស្តីក៏ក្រុម យុវជនសំរាម ពុំដែលបោះបង់ចោលឡើយ ដោយគោលបំណងពួកគេគឺចង់ឲ្យប្រទេសកម្ពុជាស្រស់ស្អាតមានសោភ័ណ្ឌភាពគ្មានសំរាម។

ជាក់ស្តែងយោងតាមប្រភពហ្វេសប៊ុកទំព័រ Life Unlock បានបង្ហោះដំណឹងល្អឲ្យដឹងថា «អបអរសារទរ ប្រឡាយបឹងត្របែកលែងមានអ្នកបោះសំរាមចូលទៀតហើយ! មិនមែនជាការយល់សុបិន្តទេ! អ្វីដែលហូរនៅតាមបណ្តោយប្រឡាយសព្វថ្ងៃនេះមានដូចជាចានស្នោរ ថង់ផ្លាស្ទិកដែលហោះធ្លាក់ចូលទៅបន្តិចបន្តួចប៉ុណ្ណោះ! សូមអរគុណសំរាប់ការចូលរួមចំណែកទាំងអស់គ្នា ថ្ងៃនេះ មិនដូចថ្ងៃមុន»៕