Nissan Auto Tech June 25, 2019 lyda
Nissan Leaf E+ ស៊េរីថ្មីឆ្នាំ 2019 មានលក់ហើយក្នុងចក្រភពអង់គ្លេសជាមួយនឹងតម្លៃចាប់ពី 45,570 ដុល្លារអាមេរិក

រថយន្ត Nissan Leaf E+ ស៊េរីឆ្នាំ 2019 ដែលជារថយន្តអេឡិចត្រូនិចប្រភេទ hatchback ដ៏មានប្រជាប្រិយភាពរបស់ Nissan ឥឡូវនេះមានដាក់លក់នៅក្នុងចក្រភពអង់គ្លេសហើយ ដែលមានតម្លៃចាប់ពី 35,895ផោន (45,570ដុល្លារ + រួមទាំង 4,443ដុល្លារ នៃថ្លៃជំនួយរដ្ឋាភិបាល)។ ការផ្លាស់ប្តូរដ៏គួរឱ្យចាប់អារម្មណ៍របស់វា គឺវាមានអាគុយធំជាងមុនជាមួយនឹងសមត្ថភាព 62kWh ។ កញ្ចប់អាគុយ lithium-ion របស់វាធ្វើឱ្យម៉ូដែលនេះបើកបរបានរយៈចម្ងាយរហូតដល់ 385គីឡូម៉ែត្រ (សាកអាគុយពេញម្ដង) និងអាចសាកអាគុយបានពេញត្រឹមរយៈពេល 11ម៉ោង (32A/6.6kW)។

ជាពិសេសវាអាចបញ្ចូលបានពី 20 ទៅ 80ភាគរយ ក្នុងរយៈពេលមួយម៉ោងកន្លះប៉ុណ្ណោះ ដោយប្រើឧបករណ៍បញ្ចូលថ្មប្រភេទលឿនទំហំ 50kW ។ ការបន្ថែមថ្មកាន់តែធំបានអនុញ្ញាតឱ្យ Nissan អាចដំឡើងម៉ាស៊ីនម៉ូទ័រអេឡិចត្រិចកាន់តែខ្លាំងដូចគ្នា។ ដូច្នេះមានន័យថា Leaf E+ ឥឡូវនេះមានកម្លាំងសរុបរហូតដល់ 214សេះ (217PS/160kW) និងកម្លាំងបង្វិល 340Nm (251 lb-ft) ជាមួយនឹងល្បឿនជាអតិបរមាគឺ 158គីឡូម៉ែត្រ/ម៉ោង និងសន្ទុះល្បឿនពី 0-100គីឡូម៉ែត្រ/ម៉ោង ត្រឹមតែរយៈពេល 6.9វិនាទី ដែលសមរម្យបំផុត សម្រាប់រថយន្ដអេឡិចត្រូនិកក្នុងតម្លៃនេះ៕

អត្ថបទ៖ លីដា