អន្តរជាតិ June 25, 2019 Khmernote
លោក ហ៊ិន រតនា ៖ “បេសកកម្មត្រូវបានបញ្ចប់ ឯងគឺជាសុនខដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា បានចុះបេសកកម្មក្នុងនាមជាK9 ដើម្បីបម្រើនិងជួយដល់មនុស្សជាតិ”

ប្រិយមិត្តប្រហែលជាជ្រាបរួចមកហើយថា លោកគ្រូ ហ៊ិន រតនា ជាអ្នកជំនាញបង្ហាត់ឆ្កែ ធ្លាប់ចូលរួមក្នុងការប្រកួតមួយនៅក្នុងស្ថានីយទូរទស្សន៍ National Geography ដោយលោកទើបតែជាសះស្បើយពីរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះលោក ហ៊ិន រតនា ក៏បាននាំសុខនឈ្មោះ Tommy មកចុះបេសកកម្មក្នុងនាមជាK9 ដើម្បីធ្វើការស្វែងរកជនរងគ្រោះនៅគំនរបាក់បែក ដែលបានរលំនៅសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួស (ជាកម្មករ) ជាច្រើននាក់ រយៈពេល២ថ្ងៃផងដែរ។

យ៉ាងណាមិញប្រតិបត្តិការរុករកជនរងគ្រោះ បានបិទបញ្ចប់នៅវេលាម៉ោង៧៖៣០នាទីយប់ម្សិលមិញ បន្ទាប់ពីបើកប្រតិបត្តិការរុករក និងសង្រ្គោះអស់រយៈពេល២ថ្ងៃកន្លះ។ ក្នងនោះលោក ហ៊ិន រតនា ក៏បានធ្វើការរៀបរាប់ថា៖ “បេសកកម្មត្រូវបានបញ្ចប់ហើយឯងគឺជាសុនខដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាដែលបានចុះបេសកកម្មក្នុងនាមជាK9ដើម្បីបម្រើនិងជួយដល់មនុស្សជាតិ។ ហើយខ្ញុំនឹងព្យាយាមខិតខំឲ្យអស់ពីសមត្ថភាពដើម្បីជួយនឹងបង្ហាញដល់ពិភពលោកនៅអ្វីដែលឯងអាចធ្វើបាន។ ពួកយើងត្រូវការធនធានដូចអ្នកបន្ថែមសម្រាប់ប្រទេសកម្ពុជា”។

ក្រោយពីបង្ហោះសារបែបនេះរួចមកមានមហាជនជាច្រើនធ្វើការកោតសរសើរចំពោះការបង្វឹកសត្វសុនខរបស់លោកគ្រូ ហ៊ិន រតនា ជាពិសេសក្នុងការនាំសុនខមកចូលរួមបេសសកម្មនេះ ក៏បានបង្ហាញថាសុនខដែលបានបម្រើគ្រប់វិស័យទាំង វិស័យបោសសម្អាតមីន សុនខប្រឆាំងគ្រឿងញៀន​ សុនខសន្តិសុខ​ សុនខប្រឆាំងភេវរកម្ម​ សុនខកងទព័​ សុនខគ្រួសារ ជាមិត្តភ័ក្តិ​ ជាមិត្តរួមអាវុធ​ ដ៏ស្មោះត្រង់បំផុត​ ពួកគេខិតខំហាត់ពុតលត់ដំតាំងពីតូច​រហូតមានជំនាញច្បាស់លាស់និងមានសមត្ថភាពបំរេីមនុស្សលោក៕

<

ដោយ៖ ណារ៉ែន