ព័ត៌មាន June 25, 2019 Khmernote
បុរសវ័យចំណាស់ជាសន្តិសុខ ដេកស្លាប់យ៉ាងអាណោចអាធ័មនៅមុខធនាគារ សង្ស័យដោយសារតែខ្យល់គ

បុរសវ័យចំណាស់ជាសន្តិសុខម្នាក់បានដេកស្លាប់ (ទំនងជាដោយសារខ្យល់គ ) នៅមុខធនាគារក្រុមហ៊ុនសហពាណិជ្ជ​ ក.អ​ ស្ថិតក្នុងក្រុមទី៤ ភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ​-ខេត្តព្រះសីហនុ។ ជនរងគ្រោះមានឈ្មោះ សៀក ទួន ភេទ​ប្រុស​ អាយុ ៥៩ឆ្នាំ​ ជនជាតិខ្មែរ មុខរបរភា្នក់ងារក្រុមហ៊ុនសន្តិសុខឯកជន MPA មានស្រុកកំណើត ភូមិបឹងធំខាងកើត ឃុំបឹងធំ ស្រុកកំពង់ត្រាច ខេត្តកំពត បច្ចុប្បន្នស្នាក់នៅជាមួយកូនក្នុងក្រុមទី៦ ភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ-ខេត្តព្រះសីហនុ ។

យោងតាមការរាយការណ៍ថាសាកសពបានស្លាប់កាលពីវេលាម៉ោង០៦:០០នាទី​ព្រឹក ពេលកំពុងអង្គុយលើកៅអី​ប្រចាំការ(យាម)នៅចំណុចគោលដៅខាងលើ​​។ ក្រោយកើតមានករណីនេះ សាកសពត្រូវបានរក្សាទុកនៅកន្លែងបណ្តោះអាសន្ន រង់ចាំលោកវេជ្ជបណ្ឌិត និងនគរបាលបច្ចេកទេស ពិនិត្យសាកសព​ រកមូលហេតុនៃស្លាប់៕

ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
ដោយ៖ ណារ៉ែន