សង្គម June 26, 2019 Khmernote
ជួយចែករំលែកឲ្យសាច់ញាតិគាត់បានដឹងផង! លោកតាវ័យចំណាស់ម្នាក់ មកពីខេត្ត ឡើងមកលេងកូនប្រុសដែលធ្វើជានគរបាលនៅក្រុងភ្នំពេញ ក៏ស្រាប់តែវង្វេងរកកន្លែងកូនធ្វើការមិនឃើញ

មុននេះយោងតាមគណនីហ្វេសប៊ុកលោក ធន ម៉េងហ៊ាង បានឲ្យដឹងថា មានលោកតាវ័យចំណាស់ម្នាក់ ដែលមានស្រុកកំណើតនៅខេត្តតាកែវ បានមកលេងកូនប្រុស ដែលធ្វើការជានគរបាលនៅក្រុងភ្នំពេញ តែរកកន្លែងកូនធ្វើការមិនឃើញក៏វង្វេងដើរមកមហាវិទ្យាល័យទន្តវទនសាស្រ្ដ នៃវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

នេះបើយោងតាមប្រភពបានឲ្យដឹងថា៖ “សូមជួយស៊ែរផងបងប្អូន និង បន្តជួយផ្សព្វផ្សាយព័ត៍មាននេះផង នៅវេលាម៉ោងប្រហែល ២:០០រសៀលនេះ មានលោកអ៊ុំប្រុសឈ្មោះ គឹម ម៉ាន់ អាយុ ៦៣ឆ្នាំ ផ្ទះគាត់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកព្រៃកប្បាស ខេត្តតាកែវ បានមកលេងកូនប្រុសគាត់នៅភ្នំពេញ ហើយកូនប្រុសគាត់ឈ្មោះគឹម ទ្រី ជានគរបាលខណ្ឌដូនពេញ។ ដោយសារលោកអ៊ុំរកកន្លែងធ្វើការរបស់កូនប្រុសលោកអ៊ុំមិនឃើញ គាត់បានដើរចូលមកក្នុងបរិវេណមហាវិទ្យាល័យទន្តវទនសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល គាត់គិតថានេះជាកន្លែងធ្វើការរបស់កូនប្រុសគាត់។ ដូច្នេះបើបងប្រុស គឺម ទ្រី ឬសាច់ញាតិរបស់លោកអ៊ុំបានជ្រាប សូមមកទទួលយកអ៊ុំប្រុស ។ សូមអរគុណ”៕

ប្រភព៖ លោក ធន ម៉េងហ៊ាង
ដោយ៖ ណារ៉ែន