តារា June 28, 2019 mesa mesa
ស្ងាត់ៗ! តារាចិនហុងកុងល្បីឈ្មោះ៣នាក់ មកដល់ទឹកដីប្រទេសកម្ពុជាបង្កការភ្ញាក់ផ្អើលជាខ្លាំង

ថ្មីៗនេះផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមដោយស្ងាត់ៗស្រាប់តែតារាចិនហុងកុងល្បីឈ្មោះបីនាក់បានមកដល់ទឹកដីកម្ពុជា។ តាមរយៈគណនីហ្វេសប៊ុកដែលមានឈ្មោះថា Peach Srey បានបង្ហោះឲ្យដឹងថា «ស្គាល់ពួកគាត់​អត់​? តារាល្បីចិនហុងកុង​ មកដល់​ ព្រលានយន្តហោះខេត្តព្រះសីហនុ​ អ្នកកំពង់សោម​ស្វាគមន៍​ពួកគាត់ផង​»។

ជឿជាក់ថាអ្នកដែលនិយមតាមដានរឿងភាគទូរទស្សន៍ហុងកុងបែបស៊ើបអង្គេតរបស់ក្រុមហ៊ុន TVB មុខជាស្គាល់ពួកគាត់ច្បាស់ជាក់ជាមិនខាន ដោយពួកគាត់សុទ្ធសឹងតែជាតារាជើងចាស់មានសមត្ថភាពសម្តែង។ ពេលនេះពួកគាត់បានមកដល់ទឹកដីកម្ពុជាហើយ សង្ឃឹមថាបងប្អូនគ្រប់គ្នានឹងទទួលស្វាគមន៍គាត់យ៉ាងកក់ក្តៅផងណា ចំពោះគោលបំណងក្នុងការមកដល់លើកនេះយើងពុំទាន់ដឹងច្បាស់នោះទេ ថាពួកគាត់មកលេងកម្សាន្ត ឬក៏ថតកុននោះទេ៕

ប្រភព៖Peach Srey
អត្ថបទ៖មេសា