តារា June 28, 2019 mesa mesa
តារាស្រីនិយមតែងខ្លួនសិចស៊ី ដេននី ក្វាន់ ត្រូវចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យជាមួយទឹកមុខស្លេកស្លាំង

ដេននី ក្វាន់ តារាសម្តែង និងអ្នកជំនួញវ័យក្មេងដ៏មានប្រជាប្រិយភាពដែលនិយមតុបតែងខ្លួនឡូយឆាយបែបស៊ីវីល័យ ស្រស់ស្អាត បានធ្វើឲ្យប្រិយមិត្តព្រួយបារម្ភជាខ្លាំងដោយសុខៗស្រាប់តែនាងបង្ហោះរូបស្នាក់នៅមន្ទីរពេទ្យជាមួយទឹកមុខស្លេកស្លាំង។ តារាស្រីរូបនេះបានស្ងប់ស្ងាត់អស់មួយរយៈធំមកហើយពីបណ្តាញសង្គម ក្រោយមានរឿងទំនាស់ពាក្យសម្តីរវាងនាងជាមួយលោក តាន់ គឹមសួរ ព្រោះតែការតុបតែងខ្លួនសិចស៊ី។

យ៉ាងណាមិញក្រោយស្ងប់ស្ងាត់រឿងនោះ ដេននី ក្ចាន់ ក៏បានស្ងាត់ដូចគ្នាពុំសូវមានអ្វីថ្មីៗប៉ុន្មានទេ។ ស្រាប់តែពេលនេះនាងបានបង្ហោះរូបដោយមានសភាពស្លេកស្លាំងជាមួយសារថា «មួយសប្តាហ៍មុនសម្រាកនៅពេទ្យខ្មែរ ពេទ្យចេះតែថាមិនអីៗ តែពេលមកដល់ថៃពិនិត្យហេីយទេីបដឹង Hmmmmm អីលូវត្រូវសម្រាកនៅពេទ្យប្រហែល២សប្តាហ៍ ជូនពរខ្លួនឯងឆាប់ជា ស៊ូៗ»៕