រថយន្ត June 29, 2019 Khmernote
ត្រូវប៉ាន់ឥណ្ឌូនេស៊ីតែម្តង! Toyota បោះទុកវិនិយោគ ២ ពាន់លានដុល្លារ ដើម្បីផលិតឡានដើរដោយថាមពលអគ្គិសនីនៅទីនោះ

ឥណ្ឌូនេស៊ី៖ ក្រុមហ៊ុន Toyota គ្រោងនឹងបោះទុកវិនិយោគចំនួន ២ ពាន់លានដុល្លារ​ ដើម្បីផលិតយានយន្តជាច្រើនប្រភេទដើរដោយ ថាមពលអគ្គិសនីនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ គម្រោងនេះមានរយៈពេល ៤ ឆ្នាំ ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣​ ហើយយានយន្តដែលគេនឹងផ្ដើមផលិតឡើងដំបូងគេនោះគឺជារថយន្តកូនកាត់សម្រាប់ប្រើប្រាស់ជាលក្ខណៈគ្រួសារ។ ក្នុងគម្រោងយានយន្តដើរដោយថាមពលអគ្គិសនី ដែលគេនឹងផលិតឡើងនោះមានជាច្រើនប្រភេទដូចជា រថយន្តក្រុង រថយន្តដឹកទំនិញ កង់ ម៉ូតូ និងម៉ាស៊ីនសម្រាប់បំពាក់ជាមួយទូក ឬកាណូតជាដើម។

បើយោងតាមលោក Akio Toyoda​ អគ្គនាយកក្រុមហ៊ុន Toyota បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកមានមហិច្ឆតាចង់គ្របគ្រងទីផ្សារយានយន្តដើរដោយថាមពលអគ្គិសនីពាក់កណ្តាលនៃទីផ្សារទាំងមូលរបស់ពិភពលោក។ លោកបានបន្តថា រហូតមកទល់នឹងពេលនេះ Toyota បានបន្តអភិវឌ្ឍន៍បច្ចេកវិទ្យា និងបង្កើតបរិមាណនៃការផលិតឥតឈប់ឈរ ហើយត្រឹមឆ្នាំ ២០២៥ Toyota នឹងស្ទុះទៅមុនក្រុមហ៊ុនចិន ហើយនឹងបន្តទៅគ្រប់គ្រង់ទីផ្សារយ៉ាងធំនៅក្នុងពិភពលោកផងដែរ៕

អត្ថបទ៖ ភក្តី